Tiger Street Football បញ្ចប់ការប្រកួតជម្រុះនៅសៀមរាប និងបន្តទៅបាត់ដំបងនាសប្តាហ៍នេះហើយ!

នូ មករា February 29, 2016


Tiger Street Football គឺជាកម្មវិធីប្រកួតកីឡាបាល់ទាត់ហ្វូតសាលមួយដ៏ពេញនិយមនៅតាមប្រទេសមួយចំនួនរួមទាំងនៅក្នុងប្រទេសយើងផងដែរ។ ជាមួយគ្នាព្រឹត្តិការណ៍នេះតែងតែប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងយ៉ាងតិចម្តងក្នុងមួយឆ្នាំនៅប្រទេសកម្ពុជាយើង ដោយមុននឹងធ្វើការប្រកួតធំដើម្បីជ្រើសរកជើងខ្លាំងគណៈកម្មាការរៀបចំការប្រកួតតែងតែបង្កើតឲ្យមានការប្រកួតជម្រុះយកក្រុមខ្លាំងៗនៅតាមបណ្តាខេត្តនានាដើម្បីមកប្រកួតជម្រុះបន្តយកជើងឯកនៅឯរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា Tiger Street Football នេះគឺជាកីឡាមួយដែលមានភាពស្រដៀងទៅនឹងកីឡាហ្វូតសាលដែរ ប៉ុន្តែជាធម្មតាក្នុងមួយប្រកួតក្រុមម្ខាងៗត្រូវមានកីឡាករប្រាំនាក់ដូចៗគ្នាហើយនឹងលេងនៅក្នុងតារាងតូចមួយដែលហុំព័ទ្ធជិត។

សម្រាប់រដូវកាលឆ្នាំ២០១៦ នេះដែរ កម្មវិធី​ Tiger Street Football ទើបតែបានបញ្ចប់ការប្រកួតជម្រុះនៅក្នុងខេត្តសៀមរាបកាលពីសប្តាហ៍មុនដោយក្រុម​គីរីដងរែក ​A ​ ​នៅ​តែ​អាច​ការពារ​តំណែង​ជើង​​ឯកប្រចាំមណ្ឌលនេះដែរបន្ទាប់ពីបានបំបាក់ក្រុម LEGENDS CLASSIC FC ដោយ​លទ្ធផល​ ៦-២​ រួចមក។ ជាមួយគ្នានេះដែរ ក្រុមទាំង​ ៧​ ​នៅ​មណ្ឌល​ សៀមរាប ដែល​នឹងត្រូវទៅចូលរួម​ប្រកួត​​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានីភ្នំពេញ​រួម​មាន៖​​ក្រុមគីរីដងរែក A, LEGENDS CLASSIC FC, ​Siem Reap FC,​ C.I.D FC, ​Old ​Boys, Garuda FC និង​ គីរីដងរែក B។

សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះដែរកម្មវិធីប្រកួត Tiger Street Football នឹងត្រូវធ្វើការប្រកួតជម្រុះនៅក្នុងខេត្តបាត់ដំបងវិញម្តងដោយចាប់ផ្តើមនាថ្ងៃទី៥ដល់ថ្ងៃទី៦ខែមិនាបន្ទាប់មកទើបធ្វើការប្រកួតនៅភ្នំពេញនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិនាខែមុខនេះ ខណៈដែលក្រុមជើងឯកប្រចាំឆ្នាំនឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១០០០០ ដុល្លារសហរដ្ឋអាម៉េរិគ៕

 

12654577_206042143083283_8922421284165131602_n

អត្ថបទ៖ មករា

រូបភាព៖ Tiger Street Football

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត