ចាញ់ Yangon ក្នុងដី គ្រូបង្គោលរបស់ Hanoi FC ថាអត់មានអ្វីបរិយាអំពីលទ្ធផល

មាស សុផាណារ៉ុង April 3, 2019


 

វៀតណាម៖ Hanoi FC របស់វៀតណាមកាលពីម្សិលមិញបានរងបរាជ័យ ០ទល់១ ក្នុងដីខ្លួនឯង ក្រោមថ្វីជើង Yangon United ក្នុងពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ( AFC Cup 2019 ) ខណៈគ្រូបង្វឹក Chu Dinh Nghiem បានបង្ហាញពីភាពច្របូកច្របល់ជាមួយនឹងការបរាជ័យនេះ។

«ពិតណាស់ ខ្ញុំមិនអាចពន្យល់ពីលទ្ធផលថ្ងៃនេះបានទេ។ យើងលេងបានល្អ មានឱកាស និងគួរតែទទួលបានបាល់ពិន័យ១១ម៉ែត្រជាច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងមិនអាចរកគ្រាប់បាល់បប៉ោងសំណាញ់ទីបាន។ ខ្ញុំមិនទាន់បានពិនិត្យមើលវីដេអូនៅឡើយ ប៉ុន្តែនេះគឺជាការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើល។ កីឡាករ ២នាក់របស់យើង បានរងរបួសភ្លាមៗហើយខ្សែប្រយុទ្ធ មិនអាចរកគ្រាប់បាល់បានទេបើទោះបីជាមានឱកាសជាច្រើន។» សម្ដីរបស់ លោក Chu Dinh Nghiem។

បរាជ័យលទ្ធផល ០-១ បានធ្វើឱ្យ Hanoi FC ពិបាកក្នុងការប្រជែងដណ្តើមយកកៅអីទៅជុំបន្ទាប់។ ពួកគេមាន ៣ពិន្ទុតិចជាង Tampines Rovers។ ទោះបីជាយ៉ាងណាក៏ដោយគ្រូបង្វឹក Chu Dinh Nghiem នៅតែមានទំនុកចិត្តលើសមត្ថភាពរបស់កូនក្រុម។ លោកបានមានប្រសាសន៍ថា «យើងមានជើងទី 2 ហើយគម្លាតនោះអាចមានកម្រិត។»

តារាងចំណាត់ថ្នាក់ ប្រចាំពូល F ៖

 

ប្រភព៖ Zing.com

រូបភាព៖ The AFC / Hanoi FC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់