យុវជនសាលាបាល់ទាត់ជាតិបាទី ដកខ្លួនពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩

មាស សុផាណារ៉ុង March 29, 2019


 

ភ្នំពេញ៖ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ នៃសាលាបាល់ទាត់ជាតិបាទី បានសម្រេចដកខ្លួនពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ នេះបើតាមការបញ្ជាក់នៅលើវិបសាយផ្លូវការរបស់គណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC )

យោងតាមការបញ្ជាក់ដដែល ពីការស្រង់សម្ដីរបស់ លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានឲ្យដឹងពីមូលហេតុនៃការដកខ្លួននេះដោយសារ ក្រុមយុវជននេះ មានការមមាញឹកនឹងការសិក្សាផង បូករួមជាមួយនឹងការត្រូវប្រកួតក្នុងក្របខណ្ឌលីគកំពូលកម្ពុជា រៀងរាល់ចុងសប្ដាហ៍ផងដែរ។

សូមបញ្ជាក់ថា ដើមឡើយក្រុមចំនួន១៤ ដែលជាសមាជិកលីគកំពូលកម្ពុជា រដូវកាល២០១៩ នឹងត្រូវអង្គុយរង់ចាំជាស្រេចក្នុងវគ្គថ្នាក់ជាតិនៃពានរង្វាន់ដដែលនេះ បូកជាមួយ២ក្រុម ដែលប្រជែងនៅវគ្គថ្នាក់ខេត្តចំនួន ២ក្រុម។ ប៉ុន្តែជាមួយនឹងការដកខ្លួន របស់យុវជនសាលាបាល់ទាត់ជាតិបាទី ការប្រកួតវគ្គថ្នាក់ជាតិ នឹងត្រូវបន្ថែមក្រុមដល់ ៣ក្រុមបន្ថែមទៀត ពីវគ្គថ្នាក់ខេត្ត ( បានសេចក្ដីថា ក្រុមលេខ១ ដល់លេខ៣ វគ្គថ្នាក់ខេត្ត )៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់