Felix តំណាងឲ្យ U23 កម្ពុជា អរគុណអ្នកគាំទ្រចេញពីក្រអៅបេះដូង និងព្យាយាមវិវឌ្ឍន៍ខ្លួនដើម្បីប្រជាជន មានមោទកភាព

មាស សុផាណារ៉ុង March 27, 2019


 

ភ្នំពេញ៖ លោក Felix Dalmas តំណាងឲ្យ U23 កម្ពុជា បានសម្ដែងនូវការអរគុណដល់អ្នកគាំទ្រចេញពីក្រអៅបេះដូង និងបានសន្យាព្យាយាមវិវឌ្ឍន៍ខ្លួនដើម្បីប្រជាជន មានមោទកភាព។ ការថ្លែងបែបនេះគឺបន្ទាប់ពីបញ្ចប់យុទ្ធនាការប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ  ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ដែល U-23 កម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតទល់នឹង U-23 ឆាយនីសតៃប៊ិ កាលពីម្សិលមិញ សម្ដីចុងក្រោយរបស់ លោក Felix Dalmas មុនបញ្ចប់កិច្ចសម្ភាសន៍ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាកីឡាករ ក៏មានអារម្មណ៍ដូចគ្នា យើងចង់និយាយពាក្យអរគុណដល់អ្នកទាំងអស់គ្នា ( អ្នកសារព័ត៌មាន ) កីឡាករ និងជាពិសេសទស្សនិកជន ដែលបានចូលរួមគាំទ្រទាំងក្ដៅ ទាំងភ្លៀង និងចុងសប្ដាហ៍ យើងពិតជាទទួលបាននូវតម្លៃនេះ ដែលនាំឲ្យយើងកាន់តែមានថាមពលដើម្បីបន្តដំណើរទៅមុខទៀត ដូច្នេះសូមអរគុណអ្នកចេញពីក្រអៅបេះដូងរបស់យើង ហើយយើងនឹងព្យាយាមវិវឌ្ឍន៍ខ្លួនដើម្បីប្រជាជនកម្ពុជា មានមោទកភាព។»

សូមបញ្ជាក់ថា U-23 កម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតជម្រុះពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២០ ប្រចាំពូល H ( 2020 AFC U-23 Championship qualification ) របស់ខ្លួនដោយរកបានតែ ១ពិន្ទុក្នុងចំណោម ៣ប្រកួត ពោលគឺប្រកួតចាញ់២ និងស្មើ១ និងអាចរកគ្រាប់បាល់បញ្ជូលទីបាន ២គ្រាប់ផងដែរ។

រកបាន ១ពិន្ទុនេះ នាំឲ្យកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៣ ដោយសារមានផលសងគ្រាប់បាល់តិចជាង ឆាយនីសតៃប៊ិ ពោលគឺ កម្ពុជា -១១គ្រាប់ ខណៈឆាយនីសតៃប៊ិ -១៤គ្រាប់៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់