ប្រធានក្លឹបអង្គរថាយហ្គឺរ ប្រមូលគ្នាជាមួយកីឡាករជប៉ុនប្រកបអាជីពនៅកម្ពុជា ​ឧបត្ថម្ភដល់​គ្រួសារ​សព​អ្នក​បើក​តាក់ស៊ី​

មាស សុផាណារ៉ុង March 20, 2019


 

សៀមរាប៖ ប្រធានក្លឹបអង្គរថាយហ្គឺរ លោក Akihiro Kato នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះបានបន្តឧបត្ថម្ភដល់ដល់​គ្រួសារ​សព​អ្នក​បើក​តាក់ស៊ី​ ដែលត្រូវ​ជនជាតិ​ជប៉ុន​ ២​នាក់​សម្លាប់ តាមរយៈការប្រមូលពីកីឡាករជប៉ុនដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា។

កាលពីពេលថ្មីៗនេះ ក្រោយមានការលេចលឺព័ត៌មាននៃការសម្លាប់​អ្នក​បើក​តាក់ស៊ី ដោយការប្លន់យករថយន្ដពីសំណាក់ជនជាតិជប៉ុន ២នាក់ នៅខេត្តសៀមរាប ភ្លាមៗម្ចាស់ក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅលើទឹកដីអង្គរមួយនេះ បានប្រកាសឧបត្ថម្ភជាថវិកាចំនួន ១,០០០ ដូល្លារអាមេរិក ខណៈក្រោយមករំលងតែ ១ថ្ងៃ លោក Akihiro Kato បានបង្កើតជាមូលនិធិដើម្បីរៃអង្គាសថវិកាបន្តដោយមានការចូលរួមពី ជនជាតិជប៉ុន ជាពិសេសកីឡាករជប៉ុនដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា បានសរុបដល់ ៤,០០០ ដូល្លារអាមេរិក។

ថវិកាដែលប្រមូលបាន ក៏ត្រូវបានជូនដល់គ្រួសារសព ដែលមានភរិយា និងកូន ៤រូបនៅក្នុងបន្ទុកផងដែរ៕

 

រូបភាព៖ Akihiro Kato

អត្ថបទ៖ ណារ៉ុង

មតិយោបល់