ក្រសួងការពារជាតិ ប្រកាសស្វែងរកកីឡាករយុវជនថ្នាលកម្រិតអាជីពមកចូលរួមក្លឹប

មាស សុផាណារ៉ុង March 19, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ( ទ័ព ) បានប្រកាសស្វែងរកកីឡាករបាល់ទាត់ជំនាន់ក្រោយជាយុវជនថ្នាលកម្រិតអាជីពមកចូលរួមក្លឹប នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបនៅថ្ងៃនេះ។

ការជ្រើសរើសនេះ គឺដើម្បីចូលរួមជាកីឡាករយុវជន និងវិវឌ្ឍន៍ខ្លួនទៅជាកីឡាករអាជីពជាមួយក្លឹប ដោយត្រូវស្ថិតក្នុងចន្លោះអាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំ ពោលគឺមានអាយុចន្លោះពី១៤ឆ្នាំ ដល់១៨ឆ្នាំ ក្នុងនោះសម្រាប់ U15 ធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ម៉ោង ៧ព្រឹក ខណៈ U-18 ធ្វើឡើងនៅថ្ងៃទី២៤ ខែដដែល ម៉ោង ៧ព្រឹក នៅកីឡដ្ឋានស្តាតចាស់ ដែលជាទឹកដីរបស់ក្រសួងការពារជាតិ ផ្ទាល់តែម្ដង។

ការធ្វើតេស្តផងដែរ តម្រូវឲ្យយុវជន មានខោអាវ និងស្បែកជើងកីឡា និងជាពិសេសកន្លែងស្នាក់នៅ គឺនៅក្នុងរាជធានីភ្នំពេញ។

ទំនាក់ទំនងតាមទូរស័ព្ទខាងក្រោម៖

សូមបញ្ជាក់ថាក្រសួងការពារជាតិ ក៏ត្រូវបានចាត់ទុកថាជាក្លឹបដែលតែងតែបណ្ដុះបណ្ដាលថ្នាលយុវជនល្អៗផងដែរ ជាក់ស្ដែងបច្ចុប្បន្នកីឡាករមួយចំនួន ដែលមានឈ្មោះជាមួយ U-23 កម្ពុជា ដូចជាកាន់ ពិសាល និង ណារ៉ុង កក្កដា សុទ្ធតែចេញពីយុវជនរបស់ក្រសួងការពារជាតិ និងរាមច្បងមួយចំនួនធំ ដូចជា ឃឹម បុរី, អ៊ុំ វិចិត្រ,  អ៊ុំ សេរីរ័ត្ន, សំរឹទ្ធ សីហា, ស៊ូ​ យ៉ាទី, ចាន់ ឬទ្ធី ជាដើម៕

 

រូបភាព៖ Ministry of National Defense Football Club-ក្លឹបបាល់ទាត់ក្រសួងការពារជាតិ

អត្ថបទ៖ ណារ៉ុង

មតិយោបល់