ភ្នំពេញក្រោន ប្រកាសប្រើឈុតពិសេសអបអរខួប ១០ឆ្នាំរបស់ខ្លួនក្នុងជំនួបជាមួយបឹងកេតថ្ងៃស្អែក!

នូ មករា March 15, 2019


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសថា ខ្លួននឹងប្រើប្រាស់ឯកសណ្ឋានពិសេសមួយនៅក្នុងការប្រកួតបើកឆាកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ដើម្បីជាការអបអរខួបគម្រប់​១០ឆ្នាំនៃការប្រើប្រាស់ឈ្មោះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ផងដែរនោះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា ឯកសណ្ឋាននេះមានព៌ណអ្វីនៅឡើយទេ ខណៈដែលឯកសណ្ឋានប្រចាំរដូវកាលក៏មិនទាន់មានការប្រកាសណាមួយជាផ្លូវការនៅឡើយ។

សូមបញ្ជាក់ថា នាវេលាម៉ោង ៦.០០ ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ ក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីស្វាគមន៍ក្រុមខ្លាំងបឹងកេតដែលជាការប្រកួតដ៏ធំមួយសម្រាប់អ្នកនិយមវិស័យកីឡាបាល់ទាត់នៅកម្ពុជានោះ។

គួររំលឹកដែរថា ក្រុមជើងឯក ៦សម័យកាលនៃលីគកំពូលកម្ពុជាភ្នំពេញក្រោន បានប្តូរឈ្មោះជាច្រើនលើកមកហើយនៅក្នុងដែរឈ្មោះថា ភ្នំពេញក្រោន​ ត្រូវបានកំណត់ជាផ្លូវការនាអំឡុងឆ្នាំ២០០៩ ក្រោមការដឹកនាំរបស់ប្រធានក្លឹបបច្ចុប្បន្នគឺ លោកឧកញ៉ា ឬទ្ធី សំណាង។ ជាការកត់សម្គាល់ ក្នុងរយៈកាល ១០ឆ្នាំមកនេះលោកឧកញ៉ាបានចំណាយធនធានមិនក្រោម ១០លានដុល្លារនោះឡើយ ដើម្បីសាងសង់ហេដ្ឋានរចនាសម្ព័ន្ធជាច្រើនសម្រាប់ក្លឹបដូចជាកីឡដ្ឋានផ្ទាល់ខ្លួនដែលអាចផ្ទុកទស្សនិកជនជាង ៥០០០នាក់ រួមជាមួយភាពជោគជ័យនានាក៏ដូចជាការបង្កើតឱ្យមានក្រុមថ្នាលយុវជន និងក្រុមបាល់ទាត់នារីមុនគេនៅក្នុងប្រទេសកម្ពុជាផងដែរនោះ៕
អត្ថបទ៖ មករា

មតិយោបល់