បញ្ជីឈ្មោះកីឡាករ U-2​3 កម្ពុជា ចំនួន២៣នាក់ ត្រៀមប្រកួតពានយុវជនអាស៊ីវគ្គជម្រុះ

មាស សុផាណារ៉ុង March 15, 2019


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន ២៣នាក់ចុងក្រោយជាផ្លូវការ ដើម្បីត្រៀមការប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ សម្រាប់ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពូល H ចុងខែនេះ។

កីឡាករទាំង ២៣នាក់នេះរួមមាន មកពីយុវជននៃក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ ( ២នាក់ ) , ព្រះខ័នរាជស្វាយរៀង ( ១នាក់ ) , ភ្នំពេញក្រោន ( ៦នាក់ ) , បឹងកេតអែហ្វស៊ី ( ៤នាក់ ) , វិសាខា ( ៨នាក់ ), អង្គរថាយហ្គឺរ ( ១នាក់ ) រួមទាំង យុវជនពីសាលាបាល់ទាត់ជាបាទី ១នាក់ផងដែរ។

ចំពោះកីឡាករចំនួន ១រូប ដែលត្រូវបានកាត់ចេញពីបញ្ជីចុងក្រោយជាមួយក្រុមជម្រើសជាតិឈុតធំរួមមាន កីឡាករ សាន គីមហេង របស់វិសាខា។

បញ្ជីឈ្មោះកីឡាករ ទាំង២៣រូបចុងក្រោយ៖

សូមបញ្ជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាសផ្ទះរៀបចំការប្រកួតនេះ គឺគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្រាប់ពូល F ជាមួយប្រទេសចំនួន ៣ផ្សេងទៀត រួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និង ឆាយនីសតៃប៊ិ។

ការប្រកួតនេះគឺដើម្បីដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើនៅប្រទេសថៃ នាដើមឆ្នាំ២០២០ ខាងមុខ ក៏ដូចជាសម្រាប់ប្រជែងឱកាសបន្តទៀតទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះ នៅពាក់កណ្ដាលឆ្នាំ២០២០ នេះផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់