លីគកំពូលកម្ពុជា៖ ១២ក្លឹប ប្រើប្រាស់កីឡាករបរទេស ខណៈ ២ក្លឹបប្រើប្រាស់កីឡាករខ្មែរសុទ្ធ

មាស សុផាណារ៉ុង March 14, 2019


 

ភ្នំពេញ៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងដំណើរការប្រកួតរដូវកាលថ្មី នៅថ្ងៃទី១៦ ខែមីនា ចុងសប្ដាហ៍នេះ គ្រាដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់ក្រុមចំនួន១៤ ធ្វើការប្រកួតប្រជែង។ ទន្ទឹមជាមួយគ្នា គេក៏ឃើញមានក្លឹបមួយចំនួនធំ បាននាំចូលកីឡាករបរទេសមកពង្រឹងក្រុមបន្ថែម ពោលគឺមាន ១២ក្លឹប ប្រើប្រាស់កីឡាករបរទេស ខណៈ ២ក្លឹបប្រើប្រាស់កីឡាករខ្មែរសុទ្ធ។

លីគកំពូលកម្ពុជា ដែលអនុលោមតាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) គឺប្រើប្រាស់លក្ខខណ្ឌនៃការនាំចូលកីឡាករបរទេសក្នុងមួយក្រុមគឺបានតែ ៥នាក់ ពោលគឺ ៤+១ ( កីឡាករក្រៅពីសញ្ជាតិអាស៊ី ៤រូប + កីឡាករអាស៊ី ១រូប ) ជាមួយគ្នាផងដែរ ទីផ្សារដោះដូរកីឡាករបានបើកកាលថ្ងៃទី០២ ខែមករា និងបានបិទនៅថ្ងៃទៅ០១ ខែមីនា ឆ្នាំ២០១៩ នេះបើយោងតាម​​​លិខិត​ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​។

គិតមកទល់ពេលនេះ ក្លឹបស្ទើរតែមួយចំនួនធំបាននាំចូលកីឡាករតាមលក្ខខណ្ឌខាងលើរួចរាល់ហើយ និងក៏មានក្លឹបដែលពុំទាន់នាំចូលកីឡាករជាផ្លូវការនៅឡើយ ខណៈដែរក្លឹប ២ផងដែរពុំប្រើប្រាស់កីឡាករបរទេស គឺយុវជនសាលាបាល់ទាត់ជាតិបាទី និងក្លឹបបាល់ទាត់អគ្គីសនីកម្ពុជា។

ខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករ ដែលក្លឹបបាននាំចូល៖

ចំពោះ ក្លឹបណាហ្គាវើលដ៍ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានដឹងថាប្រើប្រាស់កីឡាករបរទេសតែ ៤រូបប៉ុណ្ណោះ ខណៈក្រសួងការពារជាតិ មានការលេចលឺថាកំពុងត្រៀមបង្ហាញកីឡាករជប៉ុនម្នាក់ទៀតដើម្បីបង្រ្គប់សមាសភាព ៥រូប ដោយឡែកវិសាខា ក៏ត្រូវបានដឹងថាចុះកុងត្រាជាមួយកីឡាករបរទេសរួចរាល់ផងដែរ ប៉ុន្តែមិនទាន់ធ្វើការប្រកាសជាផ្លូវការនៅឡើយ។

សូមបញ្ជាក់ថា ទោះបីជាកីឡាករបរទេសក្នុងមួយក្លឹបមានដល់ទៅ ៥នាក់ ប៉ុន្តែអនុញ្ញាតិឲ្យបានតែ ៤នាក់ប៉ុណ្ណោះនៅលើទីលានប្រកួត ក្នុងចំណោម៥នាក់ ជាមួយគោលការណ៍ ៣+១ ( កីឡាករក្រៅពីសញ្ជាតិអាស៊ី ៣រូប + កីឡាករអាស៊ី ១រូប )៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់