កម្មវិធីប្រកួតទាំងស្រុងនៃ ពានលីគកំពូលកម្ពុជា រដូវកាល២០១៩ ត្រូវបានបង្ហាញ

មាស សុផាណារ៉ុង March 13, 2019


 

ភ្នំពេញ៖ នៅសល់រយៈពេល ៣ថ្ងៃទៀត ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០១៩ នឹងដំណើរការប្រកួតរដូវកាលថ្មីហើយនៅចុងសប្ដាហ៍នេះ ជាមួយនឹងសមាសភាពក្រុមចំនួន ១៤ធ្វើការប្រកួតប្រជែងដណ្ដើមជើងឯក។

ពានរង្វាន់ដែលរៀបចំដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅជាភាសាអង់គ្លេស ( CNCC ) មួយនេះគឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដោយចំណាយពេលប្រកួត ២៦សប្ដាហ៍ ស្មើនឹង ១៨២ប្រកួត ហើយនឹងបញ្ចប់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ខណៈកម្មវិធីប្រកួតក៏ត្រូវបានបង្ហាញទាំងស្រុងផងដែរ សម្រាប់ជាព័ត៌មានក្នុងការតាមដានជាប្រចាំសប្ដាហ៍។

ចំពោះការផ្សាយផ្ទាល់វិញ គឺនឹងមាននៅលើស្ថានីយទូរទស្សន៍ BTV News, ទំព័រហ្វេសប៊ុកផ្លូវការ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងទំព័រហ្វេសប៊ុកផ្លូវការ សារព័ត៌មានកម្ពុជាថ្មី ( ការជ្រើសរើសការផ្សាយជាជម្រើសរបស់ភ្នាក់ងារទាំង ៣ខាងលើ )។

ខាងក្រោមគឺជាកម្មវិធីប្រកួតទាំងស្រុង ស្មើនឹង២៦សប្ដាហ៍៖

សម្រាប់ការប្រកួតដែលចំណាយពេលរហូតដល់ ២៦សប្ដាហ៍ ក្រុមដែលមានពិន្ទុលើគេនឹងលើកពានរង្វាន់លីគកំពូលកម្ពុជា ផ្ទាល់តែម្ដង ដោយពុំមានការប្រកួត ( Play-off ) ឡើយ។

រូបមន្តក្នុងការគិតចំណាត់ថ្នាក់ ប្រៀបធៀបក្រុមដែលមានពិន្ទុស្មើគ្នា ត្រូវគិតដល់ទី១ គ្រាប់ចំណេញ ទី២ គ្រាប់ទាត់ចូលគូប្រកួត ទី៣ ជំនួបប៉ះគ្នារវាងក្រុមប្រៀបធៀប ( Head to Head ) និងទី៤ គោលការណ៍លេងដោយយុត្តធម៌ កាតលឿង កាត់ក្រហម តិចជាងគេ ( Fair Play )៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ណារ៉ុង

មតិយោបល់