លីគកំពូលកម្ពុជា រដូវកាល២០១៩ មានគ្រូសញ្ជាតិកម្ពុជា ៨រូប និងបរទេស ៦រូប

មាស សុផាណារ៉ុង March 12, 2019


 

ភ្នំពេញ៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០១៩ នឹងដំណើរការប្រកួតរដូវកាលថ្មីហើយ នៅចុងសប្ដាហ៍នេះហើយ គ្រាដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់ក្រុមចំនួន ១៤ធ្វើការប្រកួតប្រជែង ដោយក្នុងនោះមានគ្រូសញ្ជាតិកម្ពុជា ៨រូប និងបរទេស ៦រូប កំពុងដឹកនាំក្លឹបទាំង ១៤នេះ។

ជាមួយនឹងគ្រូបង្វឹកសញ្ចាតិកម្ពុជា ៨រូប គ្រូបង្វឹកបរទេស ៦រូបវិញរួមមានសញ្ជាតិ ជប៉ុន, ថៃ, ប្រេស៊ីល, អង់គ្លេស, អេស៉្បាញ និងអៀរឡង់ ដែលសុទ្ធសឹងជាគ្រូមានបទពិសោធន៍ជោគជាំ ក៏ដូចជាថ្មីក្នុងលីគផងដែរ។

  • ជាដំបូងសូមធ្វើការបង្ហាញគ្រូបង្វឹកសញ្ជាតិកម្ពុជា ទាំង៨រូប៖

លោក សុក វាសនា គ្រូបង្វឹនៃក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត។

លោក ហៅ សុជាតិ គ្រូបង្វឹនៃក្លឹបបាល់ទាត់បឹងកេត

លោក ប្រាក់ វុទ្ធី គ្រូបង្វឹកនៃក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា

លោក​ស្រេង​ វ៉ាន់ណូ គ្រូបង្វឹកនៃក្លឹបបាល់ទាត់ខេត្តកំពង់ចាម ( រូបភាព៖ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម )

លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ណាហ្គាវើលដ៍

លោក ភា សុភ័ក្ត្រា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ក្រសួងការពារជាតិ

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកនៃក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ

លោក ហុក សុជីវន្ត គ្រូបង្វឹកនៃក្លឹបបាល់ទាត់វិសាខា

  • គ្រូបង្វឹកសញ្ជាតិបរទេស ទាំង៦រូប៖

លោក Gyotoku Koji សញ្ជាតិជប៉ុន ជាគ្រូបង្វឹកនៃក្រុមយុវជនសាលាបាល់ទាត់ជាតិ ( រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា )

លោក Oriol Mahedano គ្រូបង្វឹកនៃក្លឹបបាល់ទាត់អង្គរថាយហ្គឺរ

លោក Ekapob Potisai គ្រូបង្វឹកនៃក្លឹបបាល់ទាត់គីរីវង់សុខសែនជ័យ

លោក Leonardo Vitorino គ្រូបង្វឹកនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន

លោក Conor Nestor គ្រូបង្វឹកនៃក្លឹបព្រះខ័នរាជស្វាយរៀង

លោក Darren Pomroy គ្រូបង្វឹកនៃក្លឹបបាល់ទាត់សូលទីឡូអង្គរ ( រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា )

សូម​បញ្ជាក់​ថា​ សម្រាប់កាលបរិច្ឆេទនៃការប្រកួតលីគកំពូលរដូវកាល២០១៩ គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដោយចំណាយពេលប្រកួត ២៦សប្ដាហ៍ ស្មើនឹង ១៨២ប្រកួត ហើយនឹងបញ្ចប់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់