លោក មាស ចាន់ណា រំពឹងកសាងមុខមាត់មកវិញសម្រាប់ប្រកួតជាមួយ Yangon United ស្អែក

មាស សុផាណារ៉ុង March 11, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លឹបណាហ្គាវើលដ៍ លោក មាស ចាន់ណា រំពឹងកសាងមុខមាត់មកវិញសម្រាប់ប្រកួតជាមួយ Yangon United ស្អែកនេះ នៃពានក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2019 ) ជំនួបទី២ ពូល F។

ថ្លែងក្នុងសន្និសីតសារព័ត៌មានមុនការប្រកួតមកដល់ លោក មាស ចាន់ណា បានលើកឡើងថា៖ «សម្រាប់ការប្រកួតថ្ងៃស្អែក ខ្ញុំគិតថានឹងក្លាយជាការប្រកួតល្អមើល ដើម្បីកសាងឈ្មោះមកវិញព្រោះយើងមានបញ្ហាខ្លាំងមែនទែននៅទីក្រុងហាណូយ អច្ចឹងហើយយើងត្រូវតែកសាងមុខមាត់មកវិញសម្រាប់ការប្រកួតថ្ងៃស្អែកនេះ។»

ក្ដីរំពឹងមួយទៀតរបស់ លោក មាស ចាន់ណា នៅក្នុងការប្រកួតនេះគឺទៅលើបញ្ហាទីលាន ដែលកីឡាករណាហ្គាវើលដ៍ ហាក់មានភាពស៊ាំស្មៅសិប្បន្មមិត្ត នៃពហុកីឡដ្ឋានជាតិ។

គួរបញ្ជាកថា ណាហ្គាវើលដ៍ ត្រូវប៉ះម្ចាសផ្ទះ Yangon United នៅថ្ងៃទី១២ ស្អែកនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីយប់ លើទីលានស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់