ត្បិតប្រកួតដំបូងណាហ្គាវើលដ៍ បរាជ័យ ១០ទល់០ ប៉ុន្តែគ្រូបង្គោល Yangon United នៅតែចាត់ទុកជាក្រុមខ្លាំង

មាស សុផាណារ៉ុង March 11, 2019


 

ភ្នំពេញ៖ គ្រូបង្គោលនៃក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ា Yangon United នៅតែចាត់ទុក ជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើលដ៍ ជាក្រុមខ្លាំងបើទោះបីជាប្រកួតដំបូងនៃពាន AFC Cup 2019 បានរងបរាជ័យ ១០ទល់០ ក្រោមថ្វីជើង Hanoi FC។

ការណ៍ថ្លែងបែបនេះគឺនៅក្នុងសន្និសីតសារព័ត៌មាន មុនការប្រកួតរវាងណាហ្គាវើលដ៍ ជាមួយក្រុមភ្ញៀវ Yangon United ក្នុងជំនួបទី២ប្រចាំពូល F នៃពានក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) ស្អែកនេះ។

លោក Myo Min Tun បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលចោទសួរជុំវិញគូប្រកួតណាហ្គាវើលដ៍ អតីតខ្សែបម្រើជម្រើសជាតិមីយ៉ាន់ម៉ា កាលពីអំឡុងឆ្នាំ២០០៤ នេះបានលើកឡើងថា ណាហ្គាវើលដ៍ មិនអន់នោះទេ បើទោះបីជាប្រកួតដំបូងចាញ់ដូចក្រុមរបស់លោក ប៉ុន្តែនៅតែធ្វើបានល្អ។ លោកបន្ថែមជុំវិញមូលហេតុដែលចាញ់ ដល់ទៅ ១០ទល់០ ដោយសំដៅលើ៖ «ពួកគេប្រកួតក្រៅដី ហើយ Hanoi FC ជាក្រុមខ្លាំងនៅក្នុងពូលរបស់យើង។»

គួរបញ្ជាកថា ណាហ្គាវើលដ៍ ត្រូវប៉ះម្ចាសផ្ទះ Yangon United នៅថ្ងៃទី១២ ស្អែកនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីយប់ លើទីលានស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់