សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំណាយជិត ៤,៥លានដុល្លារ សម្រាប់ឆ្នាំ២០១៨ កន្លងមក

មាស សុផាណារ៉ុង March 11, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១១ ខែមីនានេះ បានរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ ក្នុងនោះសហព័ន្ធ បានបង្ហាញពីផែនការចំណូល-ចំណាយផងដែរ តែអ្វីដែលពិសេសខ្ទង់ចំណាយឆ្នាំ២០១៨ គឺតិចជាងឆ្នាំ២០១៧ ស្ទើរពាក់កណ្ដាលឯណោះ។

យោងតាមរបាយការណ៍ ចំណូល-ចំណាយ ឆ្នាំ២០១៨ ក្នុងមហាសន្និបាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩៖

  • សរុបប្រាក់ចំណូលទាំងអស់៖ ៦,០២៥,៤២៨ ដុល្លារ ។
  • សរុបប្រាក់ចំណាយទាំងអស់៖ ៤,៤៨៨,៣៧០ ដុល្លារ ។
  • សរុបប្រាក់សនៅសល់ទាំងអស់៖ ១,៥៣៧,០៥៨ ដុល្លារ ។

ដោយឡែកបើក្រឡេកទៅមើលរបាយការណ៍ចំណូល-ចំណាយ ឆ្នាំ២០១៧ វិញ មានដូចជា៖

  • សរុបប្រាក់ចំណូលទាំងអស់៖ ៧ ៧១៣ ៦៩០ដុល្លារ ។
  • សរុបប្រាក់ចំណាយទាំងអស់៖ ៧ ១៤៦ ៣៨៤ដុល្លារ ។
  • សរុបប្រាក់នៅសល់ទាំងអស់៖ ៥៦៧ ៣០៦ដុល្លារ ។

តែបើក្រឡេកទៅមានខ្ទង់ចំណាយ សម្រាប់ផែនការសកម្មភាពឆ្នាំ២០១៩ វិញ រួមមាន៖

  • សរុបប្រាក់ចំណូលទាំងអស់ប្រមាណ៖ ៧,៤៩០,៥២០ ដុល្លារ ។
  • សរុបប្រាក់ត្រៀមចំណាយទាំងអស់៖ ៨,១៨៧,៩៩៩ ដុល្លារ ។
  • ថវិកាខ្វះប្រមាណ៖ ៦៩៧,៤៧៩ ដុល្លារ

 

អត្ថបទ៖ បុត្រា

មតិយោបល់