Yangon United នាំកីឡាករ១៨មកតទល់ជាមួយ ណាហ្គាវើលដ៍ ជាមួយសមាជិកជម្រើសជាតិមីយ៉ាន់ម៉ា ៥នាក់

មាស សុផាណារ៉ុង March 11, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ នឹងត្រូវតតាំងជាមួយក្រុមភ្ញៀវ Yangon United ក្នុងជំនួបទី២ប្រចាំពូល F នៃពានក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) ស្អែកនេះ។

សម្រាប់ក្រុមរបស់មីយ៉ាន់ម៉ា Yangon United ត្រូវបានដឹងថាបានមកដល់ទឹកដីកម្ពុជា ហើយកាលពីយប់ថ្ងៃទី១០ ខែមីនា ម្សិលមិញជាមួយនឹងសមាសភាពកីឡាករចំនួន ១៨នាក់ ក្នុងនោះក៏មានសមាជិកនៃក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ចំនួន៥នាក់ផងដែរ បូករួមជាមួយនឹងកម្លាំងបរទេសចំនួន ៤នាក់ ក្រោមការដឹកនាំរបស់អតីតខ្សែបម្រើជម្រើសជាតិមីយ៉ាន់ម៉ា កាលពីអំឡុងឆ្នាំ២០០៤ លោក Myo Min Tun។

យោងតាមបញ្ជីឈ្មោះបច្ចុប្បន្នរបស់ក្លឹប ក្នុងចំណោមកីឡាករចំនួន៣២រូប ក្នុងនោះមាន ៥រូបគឺជាសមាជិកនៃក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដែលទើបតែត្រូវបានគ្រូបង្វឹកកោះហៅត្រៀមប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ជាមួយ ឆាយនីសតៃប៊ិ និងឥណ្ឌូនេស៊ី នៅចុងខែមីនានេះ។

កីឡាករទាំង ៥រូបនោះរួមមាន៖ Kyaw Zin Htet, Pyae Phyo Zaw, Min Kyaw Khant, Maung Maung Lwin និង Nyein Chan Aung ខណៈក្នុងចំណោម កីឡាករ ៥នាក់នេះផងដែរ មានកីឡាករចំនួន ២រូបបង្ហាញខ្លួនយ៉ាងទៀងទាត់ជាមួយក្រុមជម្រើសជាតិ គឺអ្នកចាំទី Kyaw Zin Htet និងខ្សែបម្រយុទ្ធ Maung Maung Lwin។

គួរបញ្ជាកថា ណាហ្គាវើលដ៍ ត្រូវប៉ះម្ចាសផ្ទះ Yangon United នៅថ្ងៃទី១២ ស្អែកនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីយប់ លើទីលានស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ៕

 

រូបភាព៖ Myanmar Football Federation / Yangon United FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់