ក្លឹប Cambodian Tiger FC មានគំរោងមួយហៅថា "One Child,One Ball"

លី រិទ្ធី February 25, 2016


ក្លឹប បាល់ទាត់អាជីព Cambodian Tiger FC ក្រៅពីបាល់ទាត់ ក៏មានគំរោងមួយហៅថា “One Child,One Ball” ផងដែរ ។ គំរោងនេះមានន័យថា ដើម្បីអោយកុមារប្រទេសកម្ពុជា មានក្តីស្រមៃ និងចង់អោយវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីករាលដាល តាមរយះបាល់ទាត់ ដូច្នេះគំរោងនេះគឺ “អោយកុមារទទួលបានបាល់ម្នាក់មួយ ទុកជាការដូ”។
លើសពីនេះទៅទៀតនៅ ជប៉ុន, ក៏មាន ជ្រើសរើសឲ្យក្លាយជាសមាជិក ដើម្បីគាំទ្រដល់ក្លឹប Cambodian Tiger FC ចំណែកកីឡាករ និង បុគ្គលិកនៅ កម្ពុជាវិញ ក៏បានចុះទៅចែកតាមសាលានានា ហើយក៏មាន កម្មវិធីបង្ហាត់បាល់ទាត់ផងដែរ ដូច្នេះបានជាយើង សំរេចចិត្ត ក្នុងមួយឆ្នាំ ចែកបាល់អោយក្មេងៗ ចំនួន 5000 បាល់។

ថ្ងៃទី ២០ ខែ កុម្ភៈ នេះផងដែរ, គំរោងOne Child, One Ball ដែលជាផ្នែកមួយនៃគំរោងមួយ របស់ក្លឹប បាល់ទាត់របស់យើង បានចុះទៅទស្សនះកិច្ចនៅ វិទ្យាល័យឥន្ទ្រទេវី ដែលជាអតីតសាលា របស់លោក គ្រូបង្វិក ហុក សុជីវ័ន ផងដែរ ។

Tsujii Shogo ដែលជាអ្នកគ្រប់គ្រងសាលាបាល់ទាត់របស់ក្លឹប បានណែនាំដល់សិស្សនិស្សិតទាំងអស់ពី ក្លឹប បាល់ទាត់ Cambodian Tiger FC និង ពន្យល់អំពីគំរោងOne Child,One Ball និង បង្រៀនពីការលេងបាល់ទាត់ ដល់សិស្សនិស្សិតទាំងអស់គ្នាថែមទៀត ។

គ្រូបង្រៀនក៏បានប្រាប់ទាំងសប្បាយចិត្តថា “លើកក្រោយសូមមកម្តងទៀត និង នាំយកជាមួយកីឡាករមកផង” នេះគឺជាក្តីសប្បាយរីករាយជាខ្លាំងសំរាប់ក្លឹបរបស់យើង ។

សង្ឃឹមថានៅពេលថ្ងៃអនាគត ក្នុងចំណោមកុមារដែលបានចែកបាល់អោយនោះ គឺពួកគេនឹងប្រើប្រាស់បាល់នេះសំរាប់ហ្វឹកហាត់ និង សង្ឃឹមថាគេ នឹងអាចមានសមត្ថភាពឈានក្លាយទៅជាកីឡាករ Tiger ផងដែរ។

ក្លឹប Cambodia Tiger FC និង ចង់អនុវត្តគំរោង One Child,One,Ball អោយសកម្មផងដែរ នៅថ្ងៃខាងមុខទៀត។

ប្រសិនបើមានមានចំណាប់អារម្មណ៍ក្នុងគំរោងនេះ រឺចង់អោយក្លឹប Tiger FC របស់ពួកយើង ចុះមកសាលាអ្នកនោះ សូមទំនាក់ទំនងគេហទំព័រខាងក្រោម។
https://www.facebook.com/cambodiantigerfc

10660115_687897941347104_1866138588549308110_n

943974_687898148013750_7836169859054448196_n

12670936_687898058013759_2456873661712093510_n

12742709_687898238013741_2645776018709380163_n

12742727_687898351347063_4074176479253978789_n

ប្រភព និងរូបភាពដោយ៖ ក្លឹប Cambodian Tiger FC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត