កម្ពុជា នឹងអនុវត្តការផ្តល់អាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិដល់ក្លឹបបាល់ទាត់នានាពីឆ្នាំ២០២០ តទៅ

នូ មករា March 6, 2019


ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកាសបើករដូវកាលថ្មីឆ្នាំ២០១៩នៃព្រឹត្តិការណ៍ពានសម្តេចតេជោហ៊ុន សែន និងលីគកំពូលកម្ពុជានាថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសឱ្យដឹងពីការបង្កើតយន្តការថ្មីមួយដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំក្លឹបបាល់ទាត់នៅក្នុងប្រទេសកម្ពុជាតាមរយៈការបង្កើតឱ្យមានការផ្តល់អាជ្ញាប័ណ្ណថ្នាក់ជាតិដល់ក្លឹបបាល់ទាត់មួយចំនួនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

លោក ឆាំង ពិសិដ្ឋ បានបញ្ជាក់ថា តាមការគ្រោងទុកការពិនិត្យ និងផ្តល់អាជ្ញាប័ណ្ណថ្នាក់ជាតិនេះនឹងធ្វើឡើងចាប់ពីឆ្នាំ២០២០ តទៅ ដោយមានការពិនិត្យវិនិច្ឆ័យច្បាស់លាស់លើរចនាសម្ព័ន្ធក្លឹប ក៏ដូចជាលក្ខណៈសម្បត្តិសំខាន់ៗផ្សេងៗទៀត ហើយក្លឹបដែលបានបំពេញលក្ខខណ្ឌទាំងនេះទើបអាចទទួលបានសិទ្ធិចូលរួមលេងលីគ ឬពានរង្វាន់នានារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន ពិសេសនេះក៏ជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានយុវជនផងដែរ៕

 

អត្ថបទ៖ មករា

មតិយោបល់