CNCC រៀបចំសន្និសីទ បើករដូវកាលថ្មីព្រឹកស្អែកនេះ

នូ មករា March 5, 2019


ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការបើករដូវកាលថ្មី នៃការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នាវេលាម៉ោង ១១៖០០នាទីព្រឹក ថ្ងៃទី០៦ ខែមីនាស្អែកនេះនៅពហុកីឡដ្ឋានជាតិ ។

ជាមួយនឹងការប្រកាសរៀបចំសន្និសីទសារព័ត៌មានថ្ងៃនេះដែរ ក៏ជាការបញ្ចប់នូវពាក្យចរចាមអារាម ជុំវិញព័ត៌មានលីគកំពូលកម្ពុជាត្រូវលើកពេលការប្រកួតផងដែរ បន្ទាប់ពី CNCC បានប្រកាសលើកពេលរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការបើករដូវកាលថ្មី កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ។

តាមគម្រោងសន្និសីទសារព័ត៌មានថ្ងៃនេះ CNCC នឹងផ្ដោតលើរឿងសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ដូចជាចំនួនក្រុមចូលរួម រូបមន្ដប្រកួត និងកាលបរិច្ឆេទ នៃកម្មវិធីប្រកួតជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់