ជម្រើសជាតិនារីក្រោមអាយុ ១៩ឆ្នាំកម្ពុជា បញ្ចប់ការប្រកួតនៅជប៉ុន ដោយឈ្នះ១ ស្មើ១ និងចាញ់២

មាស សុផាណារ៉ុង March 5, 2019


 

ជប៉ុន៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីក្រោមអាយុ ១៩ឆ្នាំកម្ពុជា ដែលចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ Jenesys 2018 Japan-Asean Youth Sports Exchange (Women’s Football U-19) បានបញ្ចប់ទៅដោយឈ្នះ១ ស្មើ១ និងចាញ់២ ក្នុងចំណោម៤ប្រកួត។

កម្មវិធីនេះបានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ មុននឹងការប្រកួតចាប់ផ្ដើមនៅថ្ងៃទី០២ ខែមីនា ដោយកម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមរបស់ជប៉ុន Vicsale Okinawa FC , ក្រុមនារីសិង្ហបុរី , ឡាវ និង ម៉ាឡេស៊ី ខណៈដែលត្រូវតតាំងជាមួយក្រុមទាំង ៤នេះ ក្រុមនារីកម្ពុជា ឈ្នះ១ ប្រកួត ស្មើ១ប្រកួត និងចាញ់ ២ប្រកួត។

លទ្ធផលមានដូចខាងក្រោម៖

  • U-19 នារីកម្ពុជា ៤-១ U-19 នារីសឹង្ហបុរី
  • U-19 នារីកម្ពុជា ០-៣ U-19 នារីម៉ាឡេស៊ី
  • U-19 នារី Vicsale Koinawa FC ៣-០ U-19 នារីកម្ពុជា
  • U-19 នារីឡាវ ១-១ U-19 នារីកម្ពុជា

សូមបញ្ជាក់ថា Jenesys 2018 Japan-Asean Youth Sports Exchange (Women’s Football U-19) ធ្វើឡើងដើម្បីជាការផ្លាស់ប្ដូរបទពិសោធន៍ និងចែករំលែកចំណេះដឹង រវាង ក្រុមបាល់ទាត់នារីរបស់ជប៉ុន ជាមួយក្រុមបាល់ទាត់នារីរបស់ប្រទេសក្នុងតំបន់អាស៊ាន ធ្វើឡើងជារៀងរាល់ឆ្នាំក្រោមគម្រោងរបស់សហព័ន្ធកីឡាបាល់ទាត់ជប៉ុន ដោយមិនមែនផ្ដោតតែទៅលើលទ្ធផលនៃការប្រកួតមួយមុខនោះឡើយ។

ក្រោយចប់ព្រឹត្តិការណ៍នេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីក្រោមអាយុ ១៩ឆ្នាំកម្ពុជា នឹងត្រលប់មកមាតុប្រទេសវិញនាថ្ងៃស្អែកនេះ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់