ពានយុវជនអាស៊ាន៖ U-19 និង U-16 កម្ពុជា ស្ថិតនៅពូល B ទាំង២ឈុតជាមួយប្រទេសខ្លាំងៗ

មាស សុផាណារ៉ុង March 4, 2019


 

អាស៊ាន៖ ការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៩ឆ្នាំ និងក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានធ្វើការបែងចែកពូលជាផ្លូវការហើយ ដោយ U-19 និង U-16 កម្ពុជា សុទ្ធតែស្ថិតនៅពូល B ទាំង២ឈុតជាមួយប្រទេសខ្លាំងៗ។

ការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-16 Championship 2019 ) នឹងចាប់ផ្ដើមមុន ពោលគឺធ្វើឡើងពីថ្ងៃទី២៧ ខែកក្កដា ហើយនឹងបញ្ចប់នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសថៃ ដោយមានប្រទេសចំនួន១២ចូលរួម បែងចែកចេញជា ២ពូល ពោលគឺ U-16 កម្ពុជា ស្ថិតនៅពូល B ជាមួយ ថៃ , ម៉ាឡេស៊ី , ឡាវ , ព្រុយណេ និងអូស្ត្រាលី។

ខាងក្រោមគឺជាតារាងនៃការបែងចែកពូលទាំងស្រុង៖

ដោយឡែកការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៩ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-19 Championship 2019 ) នឹងចាប់ផ្ដើមបន្ទាប់ ពោលគឺធ្វើឡើងពីថ្ងៃទី០៥ ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសវៀតណាម ដោយមានប្រទេសចំនួន១២ចូលរួមដូចគ្នា បែងចែកចេញជា ២ពូល ពោលគឺ U-19 កម្ពុជា ស្ថិតនៅពូល B ជាមួយ ថៃ , ម៉ាឡេស៊ី , វៀតណាម , សិង្ហបុរី និងអូស្ត្រាលី។

ខាងក្រោមគឺជាតារាងនៃការបែងចែកពូលទាំងស្រុង៖

សូមបញ្ជាក់ថា ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ទាំងពីរខាងលើគឺធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈកាលពីឆ្នាំកន្លងទៅ ពាន U-19 គឺបានទៅលើ U-19 ម៉ាឡេស៊ី ខណៈពាន U-16 គឺបានទៅលើ U-16 ឥណ្ឌូនេស៊ី៕

 

រូបភាព៖ aseanfootball.org

អត្ថបទ៖ ណារ៉ុង

មតិយោបល់