ឱកាសឈ្នះរង្វាន់ទស្សនាការប្រកួតលីគកំពូលម៉ាឡេស៊ីពី Pi Pay​ ជាមួយ ជារី ចន្ថាប៊ីន

នូ មករា March 4, 2019


ភ្នំពេញ៖ ដើម្បីអបអរខួបគម្រប់ ២ឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Pi Pay បានរៀបចំកម្មវិធីពិសេសៗជាច្រើនដោយក្នុងនោះក៏មានរង្វាន់ដ៏ធំមួយគឺការទទួលបានឱកាសទៅទស្សនាការប្រកួតលីគកំពូលម៉ាឡេសុី ឬ Malaysia Super League នៅទីក្រុងកូឡាឡាំពួរថែមទៀតផងពោលគឺអ្នកឈ្នះនឹងទទួលបានសំបុត្រយន្តហោះទៅមកចំនួន២សន្លឹកតែម្តង។

សម្រាប់ការចូលរួមលេងនេះ គឺលោកអ្នកគ្រាន់តែវាយលេខកូដ TCB314 របស់កីឡាករ ជារី ចន្ថាប៊ីន តាមវិធីដែលមានបង្ហាញក្នុងវីដេអូខាងក្រោមនេះ។ ចំពោះរង្វាន់ដែលត្រូវឈ្នះពីខ្សែបម្រើការពារជម្រើសជាតិកម្ពុជារូបនេះមានដូចជា៖ ឯកសណ្ឋានប្រចាំក្លឹប Terengganu និងឯកសណ្ឋានរបស់ក្រុមជម្រើសជាតិកម្ពុជាដែលមានហត្ថលេខារបស់កីឡាករ ជារី ចន្ថាប៊ីន ព្រមទាំងបន្តោងសោររបស់គេផងដែរ។

ចំពោះរង្វាន់ធំគឺដំណើរទៅទស្សនាការប្រកួតលីគកំពូលម៉ាឡេសុី ឬ Malaysia Super League តែម្តង។ សម្រាប់ព័ត៌មានបន្ថែម និងវិធីក្នុងការលេងហ្គេមមួយនេះសូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់