គិរីវង់ បន្ថែមសមាជិកថ្មីជាជនជាតិជប៉ុនត្រៀមស្វាគមន៍លីគកំពូល២០១៩

នូ មករា March 3, 2019


ភ្នំពេញ៖ ក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យ ទើបតែបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២ ខែមីនា ម្សិលមិញនេះពីការបន្ថែមសមាជិកថ្មីមួយរូបទៀតជាជនជាតិជប៉ុនគឺកីឡាករ YUTO SASAKI ដើម្បីត្រៀមប្រកួតប្រជែងលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៩នេះ ខណៈដែលការចាប់ផ្តើមគ្រោងនឹងធ្វើឡើងនាពាក់កណ្តាលខែមីនានេះដែរដោយមានចំនួនក្រុមកើនដល់ ១៤ នោះ។

សូមបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធកម្ពស់ ១,៧៧ម៉ែត្ររូបនេះ ធ្លាប់មានបទពិសោធន៍លេងនៅលីគទី២ នៃប្រទេសនៅតំបន់អឺរ៉ុបខាងកើតដូចជានៅប្រទេសម៉ុងតេណាហ្គ្រោជាមួយក្លឹប FK Kom នាឆ្នាំ២០១៧ និងក្លឹប FK Berane កាលពីឆ្នាំ២០១៨ រួចបន្តទៅលេងនៅក្លឹប NK Fuzinar នៅលីគទី២ប្រទេសស្លូវ៉ានីក្នុងឆ្នាំ២០១៨ដដែលនោះ៕
អត្ថបទ៖ មករា

មតិយោបល់