កីឡាករ U-22 ជាប់ជម្រើសជាតិឈុតធំទាំងអស់ ត្រៀមប៉ះ បង់ក្លាដេស ដើមខែមីនានេះ

មាស សុផាណារ៉ុង March 1, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជេញបញ្ចីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយ ក្រុមជម្រើសជាតិបង់ក្លាដេស ដោយយុវជន U-22 ទាំងអស់សុទ្ធតែមានឈ្មោះក្នុងបញ្ជីនេះ។

បញ្ជីឈ្មោះដែលទទួលបានពីខាងក្លឹបបានបង្ហាញថា សមាសភាពកីឡាករចំនួន២៤រូប ( បូកបន្ថែមសមាជិកថ្មី ២រូប ) ត្រូវបានកោះហៅ ក្នុងនោះ ២២នាក់ជាយុវជនដែលបានលេងក្នុងពាន AFF U-22 LG Cup 2019 ដែលទើបតែបញ្ចប់ថ្មីៗនេះ នៅលើទឹកដីកម្ពុជា ខណៈសមាជិកថ្មី ២រូបនេះរួមមាន កាន់ ពិសាល ( ក្រសួងការពារជាតិ ) និងកីឡាករ សាន គីមហេង ( ក្លឹបបាល់ទាត់វិសាខា ) ហើយជម្រុះចេញកីឡាករ ម៉ាត់ សាក់រ៉វី ដែលមានបញ្ហារបួស។

សម្រាប់សមាសភាពកីឡាករទាំង ២៤រូបនេះក៏នឹងត្រូវចាប់ផ្ដើមហ្វឹកហាត់ផងដែរ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០៧ តទៅរហូតដល់ថ្ងៃប្រកួត ទី០៩ ខែមីនា។

ខាងក្រោមគឺជាបញ្ជីឈ្មោះ៖

សូមបញ្ជាក់ជាថ្មីថា ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិបង់ក្លាដេស នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្តបទ៖ ណារ៉ុង

មតិយោបល់