មតិរបស់កីឡាករ Shane Booysen ក្រោយរកបាន hat-trick នៅថ្ងៃប្រកួតបើកឆាក

លី រិទ្ធី February 23, 2016


កីឡាករ Shane Booysen ដែលរកបាន hat-trick កាលពីថ្ងៃសុក្រនិងបានជួយឲ្យក្លឹបឈ្នះ ៣-១ ទៅលើក្លឹបខេមបូឌានថៃហ្គ័របាននិយាយថា៖ “ខ្ញុំមានទំនុកចិត្ត ប៉ុន្តែខ្ញុំមិនបានហ្វឹកហាត់សម្រាប់ត្រៀមប្រកួតរដូវកាលថ្មីនោះទេដោយសារតែខ្ញុំមានរបួស ដូចនេះខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាកីឡាករបម្រុង។ ខ្ញុំបានចំណាយពេលទៅវិស្សមកាល ដូច្នេះ នេះជាប្រកួតដំបូងរបស់ខ្ញុំហើយខ្ញុំភ័យខ្លះៗដែរទោះបីជាខ្ញុំជាកីឡាករមានបទពិសោធន៍ក៏ដោយ។ នៅពេលដែលយើងទទួលបានបាល់ពិន័យ free-kick ខ្ញុំគិតថាវាអាចនឹងជួយបង្កើនទំនុកចិត្តរបស់ខ្ញុំ ដូចនេះខ្ញុំក៏ស៊ុតបាល់នោះ។ ខ្ញុំធ្វើបានសម្រេចហើយវាពិតជាជួយបង្កើនទំនុកចិត្តរបស់ខ្ញុំថែមទៀត។ ការប្រកួតដំបូងពិតជាសំខាន់ដើម្បីជាគ្រឹះសម្រាប់រដូវកាលទាំងមូល។ ខ្ញុំគិតថាក្រុមរបស់យើងបានព្យាយាមទាំងអស់គ្នា យើងស្គាល់គ្នាច្បាស់ និងសហការគ្នាបានល្អ។

សម្រាប់ ១៥ នាទី​ដំបូងខ្ញុំពិតជាហត់ហើយពិបាកដកដង្ហើមប៉ុន្តែជើងរបស់ខ្ញុំគ្មានបញ្ហានោះទេ។ នៅពេលដែលខ្ញុំដកដង្ហើមជាលើកទី២  វាគ្មានបញ្ហានោះឡើយ ប៉ុន្តែកាយសម្បទារបស់ខ្ញុំមិនល្អប៉ុន្មាននោះទេនៅក្នុងពេលចាប់ ផ្តើមប្រកួត។ ចូលដល់តង់ទី២ ទំនុកចិត្តរបស់ក្រុមយើងបានកើនឡើងយើងគាំទ្រគ្នាទៅវិញទៅមក យើងធ្វើតាមអ្វីដែលលោកគ្រូបានប្រាប់ហើយខ្ញុំអាចរកគ្រាប់បាល់បានដោយសារតែមានការគាំទ្ររបស់មិត្តរួមក្រុមទាំងអស់។ កីឡាករវ័យក្មេងរបស់យើងបានបន្ថែមកម្លាំង និងគំនិតថ្មីសម្រាប់ក្រុមទាំងមូល។

សម្រាប់បាល់ free-kick ជាធម្មតាគឺធារី និងខ្ញុំជាអ្នករ៉ាប់រង។ ខ្ញុំបានទទួលនូវភារកិច្ចនេះសម្រាប់បាល់ពិន័យដំបូង ទោះបីជាកាលពីរដូវកាលមុន ខ្ញុំមិនទាន់ស៊ុតបញ្ចូលទីពីការស៊ុតបាល់ពិន័យ Free-kick ក៏ដោយ។ ខ្ញុំឃើញអ្នកចាំទី និងរបាំងការពាររៀបចំឡើងដើម្បីឲ្យបាល់មានតែផ្លូវមួយសម្រាប់ស៊ុត ដូចនេះខ្ញុំក៏ស៊ុតទៅជ្រុងម្ខាងទៀត។ ខ្ញុំប្រើប្រាស់ល្បឿន និងស្ថានភាពនៃបាល់ជ្រុងដើម្បីរុញបាល់ឲ្យបានឆ្លងផុតរបាំងការពារហើយយើងក៏នាំមុខបានសម្រេច។ សម្រាប់គ្រាប់បាល់ទី២ ខ្ញុំរត់ទៅរកបាល់ (ជាមួយថាវីរៈ) បាល់នោះគឺ ៥០-៥០ ហើយរូបគេបានរអិលនៅមុខខ្ញុំ ខ្ញុំក្រោកឡើងហើយក៏វាយបកវិញ។ ខ្ញុំមិនដែលគិតថានោះជាកំហុសនោះទេ ព្រោះពួកយើងសុទ្ធតែមិនបានប៉ះបាល់ដូចគ្នាៗ។ សុខង៉ន បានបញ្ជូនបាល់មក ខ្ញុំក៏ឆាបយកពីខ្សែការពារហើយអ្នកចាំទីក៏ទៅម្ខាងដែរហេតុនេះ ខ្ញុំក៏ស៊ុតទៅម្ខាងទៀត។ សម្រាប់គ្រាប់ទី៣ វិញ យើងបានហ្វឹកហាត់ចលនានេះនៅក្នុងការហ្វឹកហាត់ពីមុន ហើយការហ្វឹកហាត់របស់យើងអាចប្រើប្រាស់បានយ៉ាងល្អក្នុងការប្រកួតនេះ។ ខ្ញុំគិតថា ប្រសិនបើខ្ញុំទាត់ខ្លាំងចំគោលដៅវាអាចនឹងចូលទីហើយបាល់ពិតជាចូលទីមែនជាមួយនឹងការប៉ះរបស់កីឡាករ។ ខ្ញុំពិតជាសប្បាយរីករាយដែលបាល់នោះចូលសំណាញ់ទីបាន។”

 

1

Shane Booysen

Shane Booysen1

Shane Booysen2

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ បារាំង/Camsports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត