មតិលោកគ្រូបង្គោល ក្លឹបភ្នំពេញក្រោន Oriol Mohedano ក្រោយទទួលបាន ៣ ពិន្ទុ

លី រិទ្ធី February 22, 2016


លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Oriol Mohedano បាននិយាយក្រោយចប់ការប្រកួតកាលពីម្សិលមិញដោយទទួលបានជ័យជម្នះ ៣-១ ក្នុងការគ្រប់គ្រងការប្រកួតមិត្តហ្វូនខេមបូឌានលីកថា៖ “ពេលចាន់ផ្តើមយើងអាចឃើញការព្យាយាម និងការតាំងចិត្តជាច្រើនប៉ុន្តែគូរប្រកួតរបស់យើងក៏ចាប់ផ្តើមល្អផងដែរ។ បន្ទាប់មកយើងទទួលបានបាល់ពិន័យ Free-kick ហើយយើងរកបានគ្រាប់បាល់នាំមុខ ធ្វើឲ្យទំនុកចិត្តរបស់យើងកើនឡើង បន្តិចម្តង ហើយយើងចាប់ផ្តើមធ្វើអ្វីដែលយើងបានហាត់ក្នុងការហ្វឹកហាត់កន្លងមក។ នេះជាសញ្ញាល្អ និងអ្វីៗទៅតាមគម្រោងដែលយើងបានត្រៀម។ ក្រោយនាំមុខ ២-០ គូរប្រកួតរបស់យើងធ្វើឲ្យយើងកាន់តែលំបាក ប៉ុន្តែនេះជាជ័យជម្នះដ៏ត្រឹមត្រូវមួយជាមួយក្រុមដ៏ល្អ។ ខ្ញុំត្រូវតែសរសើរ Shane Booysen ដែលអាចត្រលប់មកជួយក្លឹបវិញទាន់ពេលសម្រាប់ពួកយើង កីឡាកររូបនេះមិនបានហ្វឹកហាត់ច្រើននោះទេ ហើយយើងសង្ឃឹមថាពេលនេះកីឡាកររូបនេះជាដាច់ពីរបួស។ កីឡាកររូបនេះពិតជាសំខាន់សម្រាប់ក្រុម។”

Oriol

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត