អបអរសាទរ! U22 កម្ពុជាបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF U22 LG Cup ហើយ!

នូ មករា February 20, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជាបានបង្កើតកំណត់ត្រាថ្មីមួយដោយបានទទួលសិទ្ធិឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF U22 LG Cup 2019 ដោយស្វ័យប្រវត្តិហើយក្រោយពីបានទទួលជ័យជម្នះនៅក្នុងការប្រកួតលើកទី២ របស់ខ្លួនក្នុងវគ្គជម្រុះពូល B រួចមក។

សូមបញ្ជាក់ថា កាលពីការប្រកួតដំបូង ក្រុម U22 កម្ពុជាបានយកឈ្នះក្នុងម៉ាឡេសុីជាមួយនឹងលទ្ធផល ១-០ តាមរយៈការទាត់ freekick ដ៏ល្អរបស់កីឡាករ សេត រ៉សុីប បន្ទាប់មកក្រុមម្ចាស់ផ្ទះបានបន្តផ្តួលក្រុមភ្ញៀវមីយ៉ាន់ម៉ានាល្ងាចថ្ងៃទី២០ ខែកុម្ភៈនេះក្នុងលទ្ធផល ២-០ ដោយកីឡាករ យេុី សាហ្វី និងសុិន សុផាណាត រកបានម្នាក់ ១គ្រាប់៕

មតិយោបល់