ការប្រកួត ជើងឯកវិទ្យាល័យ មានប្រាក់រង្វាន់សន្ធឹកសន្ធាប់សម្រាប់ក្រុមជើងឯក

មាស សុផាណារ៉ុង February 20, 2019


 

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងក្លឹបបាល់ទាត់បឹងកេត បានរៀបចំឲ្យមានការប្រកួតជើងឯកវិទ្យាល័យ ឆ្នាំ ២០១៩ ជាលើកដំបូងជាមួយនឹងប្រាក់រង្វាន់គួរឲ្យភ្ញាក់ផ្អើលសម្រាប់ក្រុមជើងឯក។

យោងតាមសេចក្ដីជូនដំណឹងដែលបានចេញ កាលពីថ្ងៃទី២៨ ខែមករា បានបញ្ជាក់ថាពានរង្វាន់នេះគឺគ្រោងនឹងចាប់ផ្ដើមរៀបចំចុងខែមេសា ហើយបញ្ចប់នៅចុងខែសីហា ជាមួយនឹងការកំណត់ចំនួនក្រុមចូលរួម ១០ក្រុម មកពីគ្រប់គ្រឹះស្ថានអប់រំរដ្ឋ និងឯកជននានាក្នុងរាជធានី ប្រកួតតាមរូបមន្តប្រព័ន្ធលីគវិលជុំសន្សំពិន្ទុ ចំនួន២ជើង ហើយក្រុមដែលមានពិន្ទុលើគេនឹងក្លាយជាជើងឯកតែម្ដង។

ពានរង្វាន់ដដែលនេះ ក៏ត្រូវបានបង្ហាញឲ្យដឹងពីប្រាក់រង្វាន់ផងដែរ គឺមានតម្លៃសរុប ១២០លានរៀល ពោលគឺក្រុមជើងឯកទទួលបាន ៦០លានរៀល ក្រុមជើងឯករង ទទួលបាន ៤០លានរៀល និងក្រុមលេខ៣ ទទួលបាន ២០លានរៀល៕

សេចក្ដីជូនដំណឹងទាំងស្រុង៖

 

 

 

 

រូបភាព៖ ជើងឯកវិទ្យាល័យ – High School League

អត្ថបទ៖ ណារ៉ុង

មតិយោបល់