Yudai Ogawa ចូលមកបង្រ្គប់កូតាកីឡាករបរទេសជាមួយក្លឹបអង្គរថាយហ្គឺរ ជាផ្លូវការ

មាស សុផាណារ៉ុង February 16, 2019


 

សៀមរាប៖ ក្លឹបអង្គរថាយហ្គឺរ បាននាំចូលកីឡាករ Yudai Ogawa ជាផ្លូវការហើយដើម្បីចូលមកបង្រ្គប់កូតាកីឡាករបរទេសក្លឹប សម្រាប់ត្រៀមក្នុងរដូវកាល២០១៩ខាងមុខនេះ។

Yudai Ogawa លោតប្រជែងបាល់ជាមួយកីឡាករភ្នំពេញក្រោន

អតីតកីឡាកររបស់ក្រសួងការពារជាតិរូបនេះ នឹងចូលរួមជាមួយអង្គរថាយហ្គឺរ ក្នុងកិច្ចសន្យារយៈពេលមួយរដូវកាល ហើយក៏ជាសមាជិកបរទេសចុងក្រោយដែលក្លឹបនាំចូលផងដែរ បន្ទាប់ពីកីឡាករ Ryota Hayashi, Timothy Okereke, Joichiro Sugiyama និង Ramos Alexis Damian។

គួរបញ្ជាក់ថា មកទល់ពេលនេះ អង្គរថាយហ្គឺរ បាននាំសមាជិកថ្មីចំនួន ៧រូបហើយ បន្ទាប់ពីកីឡាករ ជឿន ពិសិដ្ឋ និង ឡុង ភារ៉ាត ផ្ទេរពីសូលទីឡូអង្គរ អ្នកចាំទី យី ប៊ុនហេង អតីតសមាជិកថ្នាលយុវជនអាយុក្រោម១៩ឆ្នាំ ព្រះខ័នរាជស្វាយរៀង កីឡាករ Timothy Okereke យុវជន ចាន់​ ហួង ដែលមានវ័យត្រឹមតែ១៦ឆ្នាំ និងកីឡាករសញ្ជាតិអាហ្សង់ទីន Ramos Alexis Damian៕

 

រូបភាព៖ Angkor Tiger Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់