ក្លឹបភ្នំពេញក្រោន បានបង្ហាញឯកសណ្ឋានថ្មី ៣ ឈុតសម្រាប់រដូវកាលថ្មី ២០១៦

នូ មករា February 18, 2016


ក្លឹបភ្នំពេញក្រោនបានបង្ហាញឯកសណ្ឋានពណ៌ក្រហម និង ស សម្រាប់លេងក្នុងដីនារដូវកាល ២០១៦ នេះ នៅក្នុងសន្និសិទកាសែតថ្ងៃនេះនៅកីឡដ្ឋាន RSN។ រីឯឯកសណ្ឋានពណ៌បៃតង និងស គឺសម្រាប់លេងក្រៅដី ជាមួយនឹងឯកសណ្ឋានពណ៌ខ្មៅដែលជាប្រភេទមានកំណត់។ 
ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមជាមួយក្លឹបភ្នំពេញក្រោន កាលពីខែតុលា ២០១៥ ក្នុងនាមជាដៃគូរសហការ និងជាអ្នកឧបត្ថម្ភនៅលើឯកសណ្ឋាន។ លោក Thomas Hundt អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បាននិយាយថា៖ ក្នុងនាមជាដៃគូរសហការរបស់ក្លឹប យើងរំពឹងមើលកាលរប្រកួតដំបូងនៅរដូវកាលថ្មីនេះដែលកីឡាករទាំងអស់ពាក់ឯកសណ្ឋានដែលមាន Logo របស់ក្រុមហ៊ុន Smart នៅខាងមុខ។ ដែលពណ៌អាវក្នុងដីមានពណ៌ក្រហម និងស រីឯឯកសណ្ឋានក្រៅដីនឹងមានពណ៌បៃតង។ ខ្ញុំសង្ឃឹមថាការសហការគ្នានេះនឹងអាចជួយជំរុញឲ្យមនុស្សជាច្រើនទៀតលេងបាល់ទាត់នៅពេលទំនេរ ក៏ដូចជាអ្នកដែលមានក្តីស្រម័យចង់ក្លាយជាកីឡាករបាល់ទាត់អាជីព។
ក្លឹបភ្នំពេញក្រោនក៏បានបញ្ជាក់ដែលថា៖ បន្ទាប់ពីបានជួយឲ្យក្លឹបភ្នំពេញក្រោនឈ្នះជើងឯកមិត្តហ្វូនខេមបូឌានលីក ២ រដូវកាលជាប់គ្នា លោក Sam Schweingruber ត្រូវបានក្លឹបតែងតាំងជាអ្នកគ្រប់គ្រងទូទៅរបស់ក្លឹប ដែលនឹងមើលការខុសត្រូវសកម្មភាពរបស់ក្លឹបទាំងមូលទាំងក្រៅ និងក្នុងទីលាន។ លោកក៏នឹងផ្តល់យោបល់ផ្នែកបច្ចេកទេសខ្លះៗដល់លោកគ្រូបង្គោលសញ្ជាតិ អេស្ប៉ាញ ដែលបានចូលរួមជាមួយក្លឹបកាលពីខែមករា។ 
ក្លឹបភ្នំពេញក្រោនក៏បានណែនាំកីឡាករចំណូលថ្មី ៤ រូបសម្រាប់រដូវកាលនេះរបស់យើងផងដែរ។ កីឡាករទាំង ៤ រូបរួមមាន៖ ខ្សែប្រយុទ្ធ George Kelechi, ខ្សែការពារ Anthony Aymard និង Thierry Neouព្រមទាំងអ្នកចាំទី Abel Yebenes។ ក្នុងនោះក៏មានកីឡាករយុវជន ៣ រូបក្នុងចំណោម ១២ រូបដែលបានចូលរួមជាមួយក្រុមឈុតធំសម្រាប់រដូវកាលថ្មី ដែលនឹងប្រកួតជាមួយក្លឹប ខេមបូឌានថៃហ្គ័រនៅថ្ងៃសុក្រ នៅកីឡដ្ឋាន RSN វេលាម៉ោង ៦ ល្ងាច។ 
12745824_10153314868775264_9191348755324051097_n
12733560_10153314868865264_3531361631567691196_n
12742597_10153314868915264_7094859389408608009_n
ប្រែសម្រួលដោយ៖ រិទ្ធី
រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត