របៀបវារៈមួយចំនួនដែល បឹងកេត ត្រៀមធ្វើក្នុងពិធី​បើក​រដូវកាល​ថ្មី​ ឆ្នាំ២០១៩

មាស សុផាណារ៉ុង February 12, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត នឹងធ្វើ​ពិធីបើក​រដូវកាល​ថ្មី​ ឆ្នាំ២០១៩ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងម​ុខនេះ បើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបកាលពីព្រឹកថ្ងៃទី១២ នេះ។

ក្លឹបបានប្រកាសថា នៅរសៀលថ្ងៃសុក្រទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងមានការ​រៀប​ចំ​ពិធី​បើក​រដូវកាល​ថ្មី​ ឆ្នាំ២០១៩ នៅសាល3F នៃផ្សារទំនើប Aeon Mall Sen Sok ចាប់​ពី​ម៉ោង​ ៣​រសៀល រហូត​ដល់​ម៉ោង​ ៦​ល្ងាច ​ហើយនឹង​មានផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​អប្សរា ថែមទៀតផង។

តាមគម្រោងដែលលឺល្ហៀងៗមក របៀបវារៈសំខាន់ៗមួយចំនួនដែលក្លឹបគ្រោងនឹងធ្វើនៅថ្ងៃពិសេសនោះរួមមានដូចជា ការប្រកាសម្ចាស់ឧបត្ថម្ភធំថ្មី ក្រុមហ៊ុនអាកាសចរណ៍ , ការប្រកាសបង្ហាញឯកសណ្ឋានថ្មី រដូវកាល២០១៩ សម្ភារៈពីក្រុមហ៊ុន FBT , ការបង្ហាញសមាជិកថ្មីទាំងខ្មែរ និងបរទេស និងកម្មវិធីពិសេសប្លែកជាច្រើនទៀត ដែលអាចនិយាយបានថាមានដំបូងគេនៅកម្ពុជា។

 

រូបភាព៖ Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់