Masaki Tomohiro បន្តកុងត្រាជាមួយអាស៊ីអឺរ៉ុបយូណាយធីត ក្រោយធ្លាប់ចំណាយពេល ២រដូវកាលជាប់ៗគ្នា

មាស សុផាណារ៉ុង February 11, 2019


 

ភ្នំពេញ៖ កីឡាករសញ្ជាតិជប៉ុន Masaki Tomohiro ត្រូវបានក្លឹបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត មុននេះបន្តិចប្រកាសពីការឈានដល់បន្តកិច្ចសន្យាជាថ្មី បន្ទាប់ពីចំណាយពេល២រដូវកាលជាមួយគ្នាកន្លងមក។

នាមជាខ្សែការពារកណ្ដាល នេះគឺជារដូវកាលទី៣ ហើយដែល Masaki Tomohiro បន្តលេងឲ្យ អាសុីអឺរ៉ុបយូណាយធីត ដោយបានចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៧។ យ៉ាងណាមិញគិតមកទល់ពេលនេះ Tomohiro ប្រកបអាជីពនៅលីគកំពូលកម្ពុជា បាន៥រដូវកាលហើយ ដោយចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៤ ជាមួយ ត្រាយអាស៊ី និង២០១៥-២០១៦ ជាមួយក្លឹបដដែលនេះ តែឈ្មោះថ្មី ខេមបូឌានថាយហ្គឺរ រហូតដល់ឆ្នាំ២០១៧ ផ្លាស់មកអាសុីអឺរ៉ុបយូណាយធីត ផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា បច្ចុប្បន្នអាសុីអឺរ៉ុបយូណាយធីត មានកីឡាករបរទេសចំនួន ៣រូបហើយរួមមាន កីឡាករជប៉ុន Tsubasa Mitani កីឡាករសញ្ជាតិអូស្ត្រាលី Joshua Jokic និង Masaki Tomohiro នេះផ្ទាល់តែម្ដង។

ក្រៅតែពីកីឡាករបរទេសអាសុីអឺរ៉ុបយូណាយធីត ក៏បាននាំចូលកីឡាករថ្មីមួយចំនួនធំផងដែរដូចជា កីឡាករ គុយ សម្បត្តិ, វី ចាន់តារា, អ៊ុំ ឧត្តម, កែវ រចនា, ម៉ន កក្កដា, កែវ សារ៉ាត, ឡាយ រស្មី, ឡុង បូរ៉ាន, ចាន់ ថុលវាស្នា, ចាន់ ភារម្យ, សួន ឈុនសេង និង រុន រានី៕

 

រូបភាព៖ អាសុីអឺរ៉ុបយូណាយធីត – AEU & Phnom Penh Crown

អត្ថបទ៖ ណារ៉ុង

មតិយោបល់