សេង កុសែន ចូលរួមជាមួយភ្នំពេញក្រោន ជាផ្លូវការក្រោយសម្ងំធ្វើតេស្តជាច្រើនសប្ដាហ៍

មាស សុផាណារ៉ុង February 11, 2019


 

ភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសបង្ហាញសមាជិកថ្មីទី១០ របស់ខ្លួនបន្ទាប់ពីបាននាំចូលកីឡាករចំណូលថ្មីជាហូរហែរ ពោលគឺកីឡាករ សេង កុសែន ដែលជាកីឡាករមានបទពិសោធន៍ច្រើននៅលីគកំពូលកម្ពុជា។

កីឡាករវ័យ២៨ឆ្នាំរូបនេះ ដែលលេងក្នុងតំណែងជាខ្សែការពារ បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួន ជាមួយក្រុមកងទ័ព​ជើងទឹក​ ក្នុងឆ្នាំ២០០៧ ហើយបានបន្តលេងជាមួយក្រុមមួយចំនួនទៀតដូចជា៖​ នៅឆ្នាំ២០០៩ លេងជាមួយក្រុមស៉្បាកអែហ្វស៊ី ( ចុងក្រោយប្ដូរឈ្មោះជា វត្តភ្នំ បច្ចុប្បន្នរំសាយ ) នៅឆ្នាំ២០១១ លេងឲ្យក្រុមគីរីវង់សុខសែនជ័យ នៅឆ្នាំ២០១៣ ចូលរួមជាមួយបៀប្រាយយូណាយធីត នៅឆ្នាំ២០១៤ , ក្រុមត្រាយអាស៊ី នៅឆ្នាំ២០១៥ , អាស៊ីអឺរ៉ុបយូណាយធីត និងក្រុមស៊ីម៉ាក់ នៅឆ្នាំ២០១៦ លេងឲ្យក្រុមបឹងកេត នៅឆ្នាំ២០១៧ មុននឹងចូលរួមជាមួយក្រុមវេស្ទើនភ្នំពេញ និងចុងក្រោយឆ្នាំ២០១៨ លេងជាមួយ សូលទីឡូអង្គរ។

សូមបញ្ជាក់ថា ការចូលរួមរបស់ សេង កុសែន ជាមួយភ្នំពេញក្រោន បានធ្វើឲ្យរូបគេក្លាយជាកីឡាករទី១០ ដែលក្លឹបបាននាំមកសម្រាប់ត្រៀមរដូវកាល២០១៩ បន្ទាប់ពី ពុំ តុលា, ស៊ាន ភីសា, Paulo Victor, Leonardo Oliveira Tavares, Tae Woong Kim, វ៉ា សុខថន , នៅ សុសិលា , Jhonata Sant’anna និង Darlan Martins៕

 

រូបភាព៖ Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់