ទស្សនាការប្រកួត AFF U-22 និង AFC U-23 តាមរយៈស្ថានីយទូរទស្សន៍ MyTV និង CTN

មាស សុផាណារ៉ុង February 11, 2019


 

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ MyTV និង CTN របស់ក្រុមហ៊ុន CBS បានទទួលសិទ្ធផ្សាយផ្ទាល់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ធំៗចំនួន២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ និងចុងខែមីនា ឆ្នាំ២០១៩។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសស្ថានីយ៍ទូរទស្សន៍ ដែលទទួលបានសិទ្ធផ្សាយផ្ទាល់ ព្រឹត្តិការណ៍បាល់ទាត់យុវជនទាំងពីរនោះរួមមាន ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២២ឆ្នាំ ( AFF U​​-22 Championship 2019 ) ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៩ និង ការប្រកួតពានរង្វាន់ជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម ២៣ឆ្នាំ ( AFC U-23 Championship 2020 Qualifiers ) ដែលនឹងធ្វើនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំដដែល។

សូមបញ្ជាក់ជាថ្មីថា ក្នុងពាន AFF U​​-22 Championship 2019 មាន ៨ក្រុមចូលរួម មាន U-22 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុម U-22 មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈពូល A រួមមានក្រុម U-22 វៀតណាម, ថៃ, ទីម័រខាងកើត និងហ្វីលីពីន ខណៈពាន AFC U-23 Championship 2020 Qualifiers កម្ពុជា ធ្វើជាម្ចាស់ផ្ទះពូល H ជាមួយកូរ៉េខាងត្បូង , អូស្ត្រាលី និង ឆាយនីសតៃប៊ិ ដើម្បីដណ្ដើមកៅអីទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ នាដើមឆ្នាំ២០២០៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់