បញ្ជីឈ្មោះកីឡាករ U-22 កម្ពុជា ចំនួន២៧នាក់ ចេញជាផ្លូវការហើយ

មាស សុផាណារ៉ុង February 7, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ចីឈ្មោះកីឡាករចំនួន ២៧នាក់ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមប្រកួតក្នុងពានរង្វាន់ AFF U-22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាផ្លូវការ។

កីឡាករទាំង ២៧នាក់នេះ មកពីយុវជននៃក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ , ព្រះខ័នរាជស្វាយរៀង , ភ្នំពេញក្រោន , បឹងកេតអែហ្វស៊ី , ណាហ្គាវើល , អគ្គិសនីកម្ពុជា , វិសាខា , អង្គរថាយហ្គឺរ និងអាស៊ីអឺរ៉ុបយូណាយធីត រួមទាំង យុវជនពីសាលាបាល់ទាត់ជាបាទី ផងដែរ។

ការកោះហៅនេះផងដែរ គឺជាការកោះហៅប្រមូលផ្ដុំហ្វឹកហាត់ដើម្បីត្រៀមពានរង្វាន់ដដែលនេះ ហើយគ្រោងនឹងធ្វើការជម្រុះបន្តទៀតមកនៅសល់ត្រឹមតែ ២៣នាក់ចុងក្រោយ។

បញ្ជីឈ្មោះថ្នាក់ដឹកនាំ និងកីឡាករ ទាំង៣៦រូប៖

គួរបញ្ជាក់ថា ពានរង្វាន់ AFF U-22 Championship 2019 ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី១៧-២៦ ខែកុម្ភៈ ខាងមុខដោយមាន ៨ក្រុមចូលរួម បន្ទាប់ពីសិង្ហបុរី ប្រុយណេ និងឡាវ ប្រកាសដកខ្លួន ក្នុងនោះក្រុម U-22 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុម U-22 មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈពូល A រួមមានក្រុម U-22 វៀតណាម, ថៃ, ទីម័រខាងកើត និងហ្វីលីពីន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា 

អត្ថបទ៖ ណារ៉ុង

មតិយោបល់