Cambodia All Stars ប្រកួតកម្ដៅសាច់ដុំជាមួយ African All Stars ល្ងាចនេះមុនប៉ះ MTUTD

មាស សុផាណារ៉ុង February 6, 2019


 

ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់ជម្រុះជាតិសាសន៍ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ឬហៅថា Cambodia All Stars នៅល្ងាចនេះ នឹងមានការប្រកួតកម្ដៅសាច់ដុំមួយ ជាមួយក្រុម African All Stars ( កីឡាករអាហ្វ្រិកប្រកបអាជីពនៅកម្ពុជា ) មុនប៉ះ Muangthong United ចុងសប្ដាហ៍នេះ។

តាមគម្រោងការប្រកួតរវាង ក្រុមដែលស្ថិតក្រោមការដឹកនាំរបស់ លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកមកពីក្លឹបក្រសួងការពារជាតិ នឹងត្រូវប៉ះជាមួយ ក្រុម African All Stars នៅវេលាម៉ោង ៦ល្ងាច លើទីលានស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ ជាមួយនឹងការបើកឲ្យចូលរួមទស្សនាដោយសេរីផងដែរ។

នេះគឺជាការប្រកួតកម្ដៅសាច់ដុំលើកដំបូងចាប់តាំងពីកោះហៅ និងប្រមូលផ្ដុំហ្វឹកហាត់បាន ២ថ្ងៃ ដើម្បីជាការត្រៀមប៉ះជាមួយក្រុមខ្លាំងរបស់ថៃ Muangthong United ក្នុងជំនួបមិត្តភាពអន្តរជាតិ ធ្វើឡើងនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើទីលានពហុកីឡដ្ឋានជាតិ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់