CAMSPORTS នឹងផ្សាយផ្ទាល់ជំនួបមិត្តភាពអន្តរជាតិរវាង ក្រុមភ្នំពេញក្រោន-បឹងកេត ប៉ះ Hougang United

នូ មករា February 5, 2019


ភ្នំពេញ៖ គេហទំព័រព័ត៌មានកីឡា CAMSPORTS មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យបានជ្រាបថា យើងខ្ញុំនឹងធ្វើការផ្សាយផ្ទាល់ចំនួន ២ ប្រកួតនៃជំនួបមិត្តភាពអន្តរជាតិរវាងក្រុមភ្នំពេញក្រោន, បឹងកេត ដែលនឹងត្រូវជួបក្រុម Hougang United FC ដែលជាសមាជិកនៃលីគកំពូលសិង្ហបុរីនោះ។

សូមបញ្ជាក់ថា ក្រុម Hougang United FC នឹងត្រូវប្រកួតជាមួយក្រុមខ្លាំង ៣នៅកម្ពុជាគឺក្រុមណាហ្គាវើលដ៍នាវេលាម៉ោង ៤ល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្តែការប្រកួតនេះ CAMSPORTS មិនទទួលបានសិទ្ធិក្នុងការផ្សាយផ្ទាល់នោះទេ។ ចំណែកនៅថ្ងៃទី១៤ ខែកុម្ភៈ ក្រុមមកពីសិង្ហបុរីនេះ នឹងបន្តប្រកួតជាមួយក្រុមភ្នំពេញក្រោន នាវេលាម៉ោង ៥.៣០ល្ងាច មុននឹងប៉ះក្រុមជើងឯករងឆ្នាំមុន បឹងកេត នៅថ្ងៃទី១៦ វេលាម៉ោង ៥.០០ល្ងាច ដែល ២ប្រកួតនេះសុទ្ធតែធ្វើឡើងនៅកីឡដ្ឋាន RSN ដូចគ្នា។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបបាល់ទាត់បឹងកេត ដែលបានអនុញ្ញាត្តផ្តល់សិទ្ធិក្នុងការផ្សាយផ្ទាល់ការប្រកួតនេះ ស្របទៅតាមការចង់បានរបស់អ្នកគាំទ្រនោះ។ ជាមួយគ្នានេះលោកអ្នកក៏អាចចូលរួមទស្សនាការប្រកួតទាំង ៣តាមពេលវេលា និងកាលបរិច្ឆេទខាងលើ ខណៈដែលការផ្សាយផ្ទាល់នឹងធ្វើឡើងនៅលើទំព័រហ្វេសប៊ុលផ្លូវការរបស់ CAMSPORTS ផ្ទាល់ (ចុចត្រង់នេះ)
អត្ថបទ៖ មករា

មតិយោបល់