Pi Pay ក៏មានលក់សំបុត្រការប្រកួត Cambodia All Stars និង Muangthong United ដែរ!

នូ មករា February 3, 2019


ភ្នំពេញ៖ ទស្សនិជនក៏ដូចជាអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាដែលមានបំណងចូលរួមទស្សនាការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុ Cambodia All Stars និង Muangthong United នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនឹងកាន់តែងាយស្រួលក្នុងទិញសំបុត្រទស្សនាជំនួបដ៏ធំនេះដោយលោកអ្នកគ្រាន់តែបញ្ជាទិញតាមរយៈ Pi Pay ដោយមិនចាំបាច់ចំណាយពេលទៅទិញនៅខាងមុខពហុកីឡដ្ឋានជាតិនោះទេ។

សម្រាប់សំបុត្រចូលទស្សនាការប្រកួតមិត្តភាពប្រចាំឆ្នាំនេះ ក៏មិនខុសពីសំបុត្រទស្សនាក្រុមជម្រើសជាតិកម្ពុជាប្រកួតដែរ ដោយតំបន់មានកៅអីអង្គុយតម្លៃ ១០,០០០រៀល និងតំបន់ធម្មតាតម្លៃ ៥,០០០រៀល ។ ប៉ុន្ដែអ្វីដែលពិសេស ចំពោះថវិកាទទួលបានពីការលក់សំបុត្រ និងអាវយឺតគាំទ្រការប្រកួតនេះ នឹងបញ្ចូលក្នុងគម្រោងបណ្ដុះបណ្ដាលកីឡាករបាល់ទាត់កម្រិតយុវជន សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ពិសេសគឺសាលាតម្រង់ទិសបាល់ទាត់របស់សហព័ន្ធតែម្ដង។

គួរបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែលក្រុម Cambodia All Stars និងក្រុម Muangthong United ត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិ ខណៈជួបគ្នា ២លើកមុន បានបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ម្ដងម្នាក់ ក្នុងនោះលើកទី១ ក្រុម Cambodia All Stars ឈ្នះក្នុងលទ្ធផល ៤-៣ និងលើកទី២ ក្រុម Muangthong United សងសឹកបានវិញជាមួយលទ្ធផល ៤-០ ។ ដូច្នេះចាំមើលលើកទី៣ តើក្រុមម្ចាស់ផ្ទះ ឬក្រុមភ្ញៀវ នឹងទទួលបានជ័យជម្នះពីការប្រកួតដ៏កក្រើកនេះ?

សូមជម្រាបថា លោកអ្នកអាច download កម្មវិធី Pi Pay ដែលមានទាំងលើប្រព័ន្ធ android និង ios ដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីទូទាត់ប្រាក់នេះ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ ចុចទីនេះ ឬអាចសាកសួរព័ត៌មានតាមរយៈលេខទូរសព្ទ៖ 1800 20 9999 ឬ 023 988 989 (លោកអ្នកអាច call ដោយឥតគិតថ្លៃ) ។ សូមទស្សនាពីរបៀបចុះឈ្មោះបើកគណនី Pi Pay តាមរយៈវីដេអូខាងក្រោមនេះ៖

Registering a Pi Pay Account

អ្នកទាំងអស់គ្នា អាចចុះឈ្មោះបើកគណនី ផាយ ផេ ដោយខ្លួនឯងបាន!សូមទស្សនាវីដេអូ ខាងក្រោមដើម្បី ពត៌មានបន្ថែម !

Posted by Pi Pay on Monday, December 11, 2017

អត្ថបទ៖ មករា

មតិយោបល់