Muangthong United បង្ហើបពីចេតនាចង់នាំកីឡាករកម្ពុជាទៅប្រកបអាជីពនៅលីគថៃ!

នូ មករា January 31, 2019


 

ភ្នំពេញ៖ ក្នុងពិធីសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ស្តីពីការប្រកួតរវាងក្រុម K-Cement Cambodia All Stars និងក្រុម SCG Muangthong United នាថ្ងៃទី០៩ ខែកុម្ភៈខាងមុខ​នោះ ថ្នាក់ដឹកនាំក្លឹបឈានមុខរបស់ថៃមួយនេះបាបង្ហើបឱ្យដឹងថា ពួកគេក៏មានបំណងផ្តល់ឱកាសក្នុងការនាំយកកីឡាករកម្ពុជាដើម្បីទៅប្រកបអាជីពនៅលីគថៃជាមួយពួកគេដែរ។

លោក Karn Jantarat ប្រធាន និងជានាយកប្រតិបត្តិរបស់ក្លឹប Muangthong United បានបញ្ជាក់ថា៖ “កន្លងមកយើងធ្លាប់មានក្រុមការងារដើម្បីពង្រីកទីផ្សារកីឡាករក្នុងតំបន់អាស៊ាន ហើយបើមានយើងនឹងចាប់ផ្ដើមធ្វើការជាមួយ។ ជាពិសេស កម្ពុជា ក៏ដូចជាមីយ៉ាន់ម៉ាដែរ គឺមានការរីកចម្រើនច្រើនហើយក្រុមការងាររបស់យើង កំពុងសង្កេតកីឡាករកម្ពុជា ចឹងបើគាត់មានសមត្ថភាពពិតមែន យើងនឹងធ្វើការទាក់ទងជាមួយពួកគាត់។” 

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ ក្លឹប Muangthong United ទើបតែបន្ថែមសមាជិកពីតំបន់អាសុីអាគ្នេយ៍ ២រូបដើម្បីបំពេញកូតាអាស៊ានរបស់ខ្លួនគឺខ្សែប្រយុទ្ធ Aung Thu របស់មីយ៉ាន់ម៉ា និងម្នាក់ទៀតគឺអ្នកចាំទីជម្រើសជាតិវៀតណាម Dang Van Lam ៕
អត្ថបទ៖ បុត្រា

មតិយោបល់