ក្រុមខ្លាំង ៣ នៅកម្ពុជាជួបក្រុមមកពីលីគកំពូលសិង្ហបុរីក្នុងជំនួបមិត្តភាពអន្តរជាតិសប្តាហ៍ក្រោយ

នូ មករា February 3, 2019


ភ្នំពេញ៖ តាមប្រភពព័ត៌មានគួរឱ្យទុកចិត្តបានបង្ហើបឱ្យដឹងថា នាអំឡុងសប្តាហ៍ខាងមុខនេះ ក្រុមបាល់ទាត់មួយដែលជាសមាជិកនៃលីគកំពូលសិង្ហបុរីនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយបណ្តាក្រុមខ្លាំង ៣ នៃលីគកំពូលកម្ពុជាដោយនឹងមានវត្តមានក្រុមជើងឯក និងជើងឯករងនៃលីគកំពូលរដូវកាលឆ្នាំ២០១៨ គឺក្រុមណាហ្គា និងបឹងកេត រួមជាមួយក្រុមភ្នំពេញក្រោនផងដែរ។

យោងតាមប្រភពដដែល ក្រុមសិង្ហបុរី Hougang United FC នឹងធ្វើដំណើរមកកកាន់ប្រទេសកម្ពុជានាសប្តាហ៍ក្រោយដើម្បីប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុម ណាហ្គាវើលដ៏ នាថ្ងៃទី១២ ខែកុម្ភៈនៅពហុកីឡដ្ឋានជាតិអូឡាំពិក មុននឹងបន្តជួបក្រុមភ្នំពេញក្រោន នាថ្ងៃទី១៤ និងក្រុមបឹងកេតនៅថ្ងៃទី១៦ ជាបន្តទៀតដែលជំនួបទាំង ២លើកនេះនឹងធ្វើឡើងនៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោនតែម្តង៕
អត្ថបទ៖ មករា

មតិយោបល់