បន្ទាយមានជ័យ ទទួលបានទីលានបាល់ទាត់ថ្មីជាចំណងដៃសម្រាប់សាលាតម្រង់ទិស

នូ មករា January 29, 2019


បន្ទាយមានជ័យ៖ នេះគឺពិតជាសមិទ្ធផលដ៏មានតម្លៃសម្រាប់ខេត្តបន្ទាយមានជ័យដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកសាងនូវទីលានបាល់ទាត់ស្តង់ដារមួយដើម្បីជាចំណងដៃដល់សាលាបាល់ទាត់តម្រង់ទិសនៃដែនដីព្រំដែនកម្ពុជា-ថៃនេះ ជាមួយនឹងគោលដៅជំរុញដំណើរអភិវឌ្ឍន៍វិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជានោះ។

សូមបញ្ជាក់ថា ទីលាននេះមានទីតាំងក្នុងបរិវេណវិទ្យាល័យហ៊ុន សែនខ្លាកូន ដែលស្ថិតនៅភូមិខ្លាកូន ឃុំកំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ នេះគឺជាទីលានដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសាងសង់សម្រាប់សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យដែលជាផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាងសង់ទីលានសាលាតម្រង់ទិសបាល់ទាត់ទាំង២៥ខេត្តក្រុងដើម្បីការអភិវឌ្ឍន៍បាល់ទាត់យុវជនកម្ពុុជាឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការអភិវឌ្ឍន៍អនាគតបាល់ទាត់កម្ពុជាផងដែរ៕


អត្ថបទ៖ មករា
ប្រភព និងរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់