ប្រធានផ្នែកយុវជន Man Utd នឹងចែករំលែកបទពិសោធន៍ដល់គ្រូៗ ភ្នំពេញក្រោន ល្ងាចនេះ

នូ មករា January 28, 2019


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ លោក Dean Whitehouse ដែលជាគ្រូជំនាញរបស់អង្គការ PFSA (Professional Football Scouts Association) និងជាប្រធានផ្នែកអភិវឌ្ឍន៍យុវជននៅក្លឹប Manchester United ព្រមទាំង លោក David Hobson ប្រធានអង្គការ PFSA នឹងចូលរួមចែករំលែកបទពិសោធន៍ដល់គ្រូបង្វឹកក្រុមយុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងបីកម្រិតរួមមាន៖ គ្រូយុវជនថ្នាល គ្រូសហគមន៍ និងគ្រូបង្វឹកក្រុមអេលីតផងដែរ។​

 

តាមប្រភពខាងលើ វគ្គបណ្តុះបណ្តាលខ្លីនេះធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់ពិសេសផ្តោតលើយុវជននៅប្រទេសកម្ពុជាតែម្តង ខណៈដែលគ្រូបង្វឹកបរទេសទាំងពីរបានធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមហ៊ុន Smart Axiata ព្រមទាំងបានចូលរួមក្នុងកម្មវីធី Smart Community Cup 2019 រយៈពេលពីរថ្ងៃរួចមកហើយនៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោននោះ៕

អត្ថបទ៖ មករា
ប្រភព៖ ភ្នំពេញក្រោន
រូបភាព៖ ភ្នំពេញក្រោន និង corporate.hkjc.com

មតិយោបល់