ដំណើរវិវត្តន៍នៃកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន

គឹមហុក May 12, 2015


កីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន

វិស័យបាល់ទាត់ក្នុងព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងតែរីកដុះដាលជាលំដាប់ពីមួយថ្ងៃ ទៅមួយថ្ងៃខណៈដែលទាំងកីឡាករអ្នកគាំទ្រនិងក្លឹបបាល់ទាត់នីមួយៗក៏កំពុងតែអភិវឌ្ឍខ្លួនឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុនពោលគឺក្លឹបជាច្រើនបានរៀបចំស្ថាបនាឲ្យមានកីឡដ្ឋានផ្ទាល់ខ្លួនសម្រាប់ធ្វើការ ប្រកួត Home/Away ដូចបណ្តាប្រទេសជឿនលឿនដទៃទៀតដែរ។ ជាក់ស្តែងម្ចាស់ជើងឯកពានរង្វាន់ ​MCL ឆ្នាំ២០១៤ ភ្នំពេញក្រោនបាននឹងកំពុងតែសាង់សង់នូវកីឡដ្ឋានរបស់ខ្លួនជិតរួចរាល់ផងដែរ នោះគឺកីឡដ្ឋាន RSN Stadium ដើម្បីសម្រេចនូវមហិច្ចតារបស់ខ្លួនឆ្ពោះទៅរកនាមជាក្លឹបបាល់ទាត់ធំ ជាងគេនៅកម្ពុជាដែលមានកីឡដ្ឋានផ្ទាល់ខ្លួនព្រមទាំងមានថ្នាលយុវជនរបស់ខ្លួនថែមទៀតផង។ សូមជម្រាបផងដែរថាក្នុងកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោនមានបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់របស់កីឡាករ សាល VIP អាហារដ្ឋានរបស់កីឡាករ ព្រមទាំងកន្លែងហាត់ប្រាណផងដែរ។ ក្រៅពីនេះក៏នឹង មានការកែលម្អខ្លះៗបន្ថែមទៀតដើម្បីបង្កើនភាពងាយស្រួលបំពេញតាមតម្រូវការក៏ដូចជាលើកកម្ពស់សោភ័ណភាពផងនោះ។

គួរបញ្ជាក់ផងដែរថា  កីឡដ្ឋាន RSNដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌទួលគោកនឹងត្រូវ បញ្ចាប់ការ សាងសង់របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះហើយ។ នេះជារូបភាពដែលបង្ហាញពី ការវិវត្តនៃការសាង សង់តាំងពីពេលដំបូងរហូតដល់បច្ចុប្បន្ន។ សង្ឃឹមថាការប្រកួតដ៏ស្វិតស្វាញនានា នឹងកើតមានក្នុង ពេលឆាប់ៗ នៅលើកីឡដ្ឋាន RSN ថ្មីសន្លាងនេះ។

ទាំងនេះជារូបភាពមួយចំនួនសម្រាប់បង្ហាញជូនប្រិយមិត្តទាំងអស់ឲ្យបានជ្រាបអំពីដំណើរវិវត្តន៍របស់កីឡដ្ឋាន RSN។

RSN3

RSN5

RSN4

RSN6

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត