ភ្នំពេញក្រោនពង្រឹងចំណងសាមគ្គីភាពក្រុមលើដែនដីកោះស្មាច់

នូ មករា February 15, 2016


កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅថ្មីៗនេះក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបំពេញដំណើរកម្សាន្តក្នុងគោលបំណងពង្រឹងចំណងសាមគ្គីភាពក្រុមក៏ដូចជាដើម្បីសម្រាកលម្ហែកាយមុននឹងរដូវកាលថ្មីនៃការប្រកួតលីកកំពូលកម្ពុជាឬមិត្តហ្វូនខេមបូឌានលីកឈានចូលមកដល់ក្នុងសប្តាហ៍ខាងមុខនេះ។ ដំណើរកម្សាន្តដ៏រីករាយនេះត្រូវបានដឹកនាំដោយលោក ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោនដោយមានការចូលរួមរបស់កីឡាករ និងបុគ្គលិករបស់ក្លឹបជាច្រើនរូបទៀតខណៈដែលភ្នាក់ងារព័ត៌មានរបស់គេហទំព័រកីឡា Camsports ក៏ត្រូវបានអនុញ្ញាត្តឲ្យចូលរួមក្នុងកម្មវិធីនេះផងដែរ។ ជាមួយនឹងទស្សនីយភាពស្រស់បំព្រងបែបធម្មជាតិនៃដែនដីកោះស្មាច់បានធ្វើឲ្យបរិយាកាសនៃដំណើរកម្សាន្តកាន់តែមានភាពសប្បាយរីករាយទ្វេដងថែមទៀត។ ក្រុមកីឡាករទាំងខ្មែរ និងបរទេសបានបង្ហាញនូវភាពភ្ញាក់ផ្អើល និងក្តីរំភើបជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រខ្មែរខណៈដែលកីឡាគ្រប់ៗរូបបានចូលរួមក្នុងការលេងកីឡាបាល់ទះ និងបាល់ទាត់លើឆ្នេរខ្សាច់រួមជាមួយនឹងការជិះម៉ូតូទឹក ឬJet Ski ព្រមទាំងការកម្សាន្តផ្សេងៗទៀតយ៉ាងសម្បូរបែប។ អមដោយស្នាមញញឹមនិងសំណើចយ៉ាងក្អាកក្អាយ បណ្តាកីឡាករ អ្នកយកព័ត៌មាន រួមទាំងក្រុមអ្នកគាំទ្រក្លឹបដែលមានវត្តមាននៅទីនោះបានផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកភាពរីករាយជាមួយគ្នាប្រកបដោយសាមគ្គីភាព និងភាតរតភាពខណៈដែលការស្ទូចត្រី ការបង្ហោះគោមនៅពេលយប់ និងការបរិភោគអាហារក្រោមពន្លឺភ្លើងទៀនព្រឹមៗនាមាត់សមុទ្រដ៏ត្រជាក់ក្នុងពេលរាត្រីបានក្លាយជាទស្សនីយភាពដ៏គួរឲ្យចងចាំមិនអាចបំភេ្លចបានឡើយ។ សកម្មភាពទាំងអស់នេះបានរួមចំណែកក្នុងការបំបាត់ភាពនឿយហត់និងនាំមកនូវភាពស្រស់ថ្លាក្នុងចិត្តបន្ទាប់ពីបានចំណាយពេលដ៏ស្វិតស្វាញពេញមួយរដូវកាលកន្លងមករហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ដោយបានគ្រងតំណែងជាជើងឯកជាលើកទី៦ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបផងដែរនោះ មិនត្រឹមតែប៉ុណ្ណោះដំណើរកម្សាន្តនេះក៏ជាការពង្រឹងសាមគ្គីភាពក្នុងក្រុមដើម្បីត្រៀមខ្លួនក្នុងការប្រកួតដ៏ខ្លីខាងមុខនេះផងដែរ៕

12

10

09

08

07

06

16

 

13

05

03

02

01

អត្ថបទ៖ មករា

រូបភាព៖ Camsports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត