អង្គរថាយហ្គឺរ បង្ហាញមុខសមាជិកថ្មីទី៦ ជាកីឡាករអាហ្សង់ទីនដំបូងគេមកប្រកបអាជីពនៅកម្ពុជា

មាស សុផាណារ៉ុង January 14, 2019


 

សៀមរាប៖ ក្លឹបអង្គរថាយហ្គឺរ បាននាំចូលសមាជិកថ្មី១រូបបន្ថែមទៀតដែល ជាកីឡាករទី៦ដែលក្លិបនាំចូលសម្រាប់ត្រៀមក្នុងរដូវកាល២០១៩ខាងមុខនេះ គឺជាកីឡាករបរទេសវ័យ២៩ឆ្នាំ សញ្ជាតិអាហ្សង់ទីន។

កីឡាករថ្មីសញ្ជាតិអាហ្សង់ទីន នេះមានឈ្មោះថា Ramos Alexis Damian លេងក្នុងតួនាទីជាខ្សែប្រយុទ្ធ ជាមួយនឹងកម្ពស់ដ៏ខ្ពស់ ១,៩៤ សង់ម៉ែត្រ ធ្លាប់ជាកីឡាកររបស់ក្លឹបនៅលីគទី២អាហ្សង់ទីន Ferro កាលពីឆ្នាំ២០១៤ និងដើរប្រកបអាជីពដល់ ប្រទេសអេក្វាឌ័រ, អ៊ែលសាវាឌ័រ និងម៉ាលតា ជាដើម ក្នុងអំឡុង៥ឆ្នាំចុងក្រោយនេះ ការចូលរួមនេះផងដែរ នឹងនាំឲ្យរូបគេក្លាយជាកីឡាករអាហ្សង់ទីន ដំបូងគេ ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា។

គួរបញ្ជាក់ថា មកទល់ពេលនេះ អង្គរថាយហ្គឺរ បាននាំសមាជិកថ្មីចំនួន៦រូបហើយ បន្ទាប់ពីកីឡាករ ជឿន ពិសិដ្ឋ និង ឡុង ភារ៉ាត ផ្ទេរពីសូលទីឡូអង្គរ អ្នកចាំទី យី ប៊ុនហេង អតីតសមាជិកថ្នាលយុវជនអាយុក្រោម១៩ឆ្នាំ ព្រះខ័នរាជស្វាយរៀង កីឡាករ Timothy Okereke និងយុវជន ចាន់​ ហួង ដែលមានវ័យត្រឹមតែ១៦ឆ្នាំ៕

 

រូបភាព៖ lavinotinto & Angkor Tiger Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់