ក្រុមហ៊ុនធំមួយ ចរចាទិញសិទ្ធិលើឈ្មោះកីឡដ្ឋាន ​RSN របស់ភ្នំពេញក្រោន!

នូ មករា January 14, 2019


ភ្នំពេញ៖ តាមប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនធំមួយនៅកម្ពុជាបានបង្ហើបឱ្យដឹងថា នារដូវកាលថ្មីឆ្នាំ២០១៩នេះ កីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន អាចនឹងត្រូវប្តូរឈ្មោះថ្មីបន្ទាប់ពីក្រុមហ៊ុនមួយនេះបានសម្រេចយល់ព្រមក្នុងការក្លាយខ្លួនជាដៃគូឧបត្ថម្ភរបស់ក្លឹបជើងឯក ៦សម័យកាលនេះជាមួយនឹងការព្រមព្រៀងទិញសិទ្ធិលើឈ្មោះកីឡដ្ឋានតែម្តង។

យ៉ាងណាក៏ដោយ ទំហំទឹកប្រាក់ និងរយៈពេលនៃកិច្ចសន្យាមិនត្រូវបានទម្លាយឱ្យដឹងទេ ខណៈដែលភាគីទាំងពីរក៏នៅមិនទាន់ចុះកិច្ចសន្យាជាផ្លូវការនៅឡើយ ប៉ុន្តែប្រសិនបើគ្មានការប្រែប្រួលនឹងមានការប្រកាសនាពេលឆាប់ៗខាងមុខ ពោលគឺក្រោយការប្រកួតពាន Leo Pre Season និងការបោះជំរុំនៅថៃបានបញ្ចប់។

គួររំលឹកថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានកសាងកីឡដ្ឋានស្មៅធម្មជាតិរបស់ខ្លួននាឆ្នាំ២០១៥ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៥០០០នាក់ ប៉ុន្តែនាដើមឆ្នាំ២០១៩នេះ ក្លឹបនឹងប្តូរកៅអីនៅតំបន់មានដំបូលដែលរងការបាក់បែកចេញដោយជំនួសវិញដោយកៅអីថ្មីដែលបំពាក់ដោយក្រុមហ៊ុនថៃជាមួយនឹងរង្វង់ទឹកប្រាក់ចំណាយប្រមាណជាជាង ៧មុឺនដុល្លារ៕
អត្ថបទ៖ មករា

មតិយោបល់