អង្គរថាយហ្គឺរ បញ្ចេញឯកសណ្ឋានរដូវកាលថ្មី២០១៩ ជាផ្លូវការ!

នូ មករា January 11, 2019


សៀមរាប៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ទើបតែបានបញ្ចេញនូវឯកសណ្ឋានថ្មីសម្រាប់រដូវកាលឆ្នាំ២០១៩ ជាផ្លូវការដោយត្រូវបានរចនាឡើងដោយផ្អែកទៅលើគោលគំនិត “ការស្លៀកពាក់នៅក្នុងទីក្រុង” ពោលគឺមិនមែនប្រើប្រាស់សម្រាប់តែនៅលើទីលានប៉ុនណោះទេ។ ជាការកត់សម្គាល់ឯកសណ្ឋានក្នុងទឹកដី និងក្រៅទឹកដីថ្មីនេះគឺជាផលិតផលរបស់ក្រុមហ៊ុន ACUORE របស់ប្រទេសជប៉ុនតែម្តង បន្ទាប់ពីបានប្រកាសពីការចាប់ដៃគូជាមួយគ្នាជាផ្លូវការកាលពីចុងឆ្នាំ២០១៨រួចមក។

គួរបញ្ជាក់ថា អង្គរថាយហ្គឺរ ត្រូវបានដឹងថាជាក្រុមប្រកបអាជីពនៅលីគកំពូលកម្ពុជា ដំបូងគេដែលបានប្រើប្រាស់ផលិតផលក្នុងស្រុក NT រយៈពេលប្រមាណ៤ឆ្នាំមកហើយ ខណៈឆ្នាំនេះក្លឹបបានសម្រេចមកប្រើប្រាស់ផលិតផលរបស់ប្រទេសជប៉ុន ដែលជាប្រទេសកំណើតរបស់ម្ចាស់ក្លឹបផ្ទាល់៕
អត្ថបទ៖ មករា

មតិយោបល់