មិត្តភាព៖ វិសាខា បន្តឈ្នះក្រុមថៃ RSU FC ក្នុងលទ្ធផល ៥-០

នូ មករា January 10, 2019


ថៃ៖ ក្រុមវិសាខា ដែលកំពុងបោះជំរុំហ្វឹកហាត់នៅលើទឹកដីថៃនោះបានផ្តួលក្រុមលីគទី៤ថៃ RSU FC (Rangsit University Football Club)នាជំនួបមិត្តភាពអន្ដរជាតិនាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះជាមួយនឹងលទ្ធផលបច្ចេកទេស ៥-០ នៅកីឡដ្ឋាន Rangsit University នាទីក្រុងបាងកក។

សម្រាប់គ្រាប់បាល់ទាំង ៥រកបានដោយកីឡាករ ទិត្យ ឌីណា ចំនួន ២គ្រាប់ ចំណែក ម៉ាត់ សាក់រ៉ូវី, សាន បូរ៉ា និងកីឡាករ ទូច គឹមឆាយ ទាត់បញ្ចូលទីបានម្នាក់ ១គ្រាប់ដូចៗគ្នា។

គួរបញ្ជាក់ថា ក្រុមវិសាខា បានធ្វើដំណើរទៅដល់ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ហើយនៅថ្ងៃបន្ទាប់ ពួកគេបានយកឈ្នះអតីតក្រុមចាស់របស់ ចាន់ វឌ្ឍនាកា Pahang FA ៣-១។ តាមគម្រោងពួកគេនឹងបញ្ចប់ការបោះជំរុំហ្វឹកហាត់នៅថៃ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ខាងមុខ៕

មតិយោបល់