រថយន្ដធ្វើដំណើរថ្មី របស់ព្រះខ័នរាជស្វាយរៀង កែលំអរួចរាល់ក្រោយប្រើប្រាស់រចនាបទចាស់ជាង៣ឆ្នាំ

មាស សុផាណារ៉ុង January 10, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទីបំផុតបានកែលម្អសោភ័ណភាពថ្មីនៃរថយន្ដធ្វើដំណើររបស់ខ្លួន បន្ទាប់ពីប្រើប្រាស់ជាមួយរចនាបទចាស់ជាង ៣ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៥មក។

រចនាបទនៃរថយន្ដធ្វើដំណើរថ្មីនេះគឺស្របទៅនឹងពណ៌ប្រពៃណីរបស់ក្លឹប ដែលមានពណ៌ខៀវដិតស្ទើរតែទាំងស្រុងនៃផ្ទៃរថយន្ដទាំងមូល លាយជាមួយពណ៌ស និងរំលេចក្បាលនាគនៅតួខាងមុខផងដែរ ហើយបានចាប់ផ្ដើមកែសម្រួលតាំងពីចុងខែធ្នូ ឆ្នាំ២០១៨។

គួរដឹងដែរថា បច្ចុប្បន្នក្លឹបនៅលីគកំពូលកម្ពុជា បាននឹងកំពុងកែប្រែមុខមាត់របស់ខ្លួនក្រៅតែពីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាណលើទីលាន ក្លឹបមួយចំនួនក៏បានព្យាយាមធ្វើឲ្យមានភាពទំនើបទាំងរចនាសម្ព័ន្ធនានានៅក្នុងក្លឹបផងដែរ៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់