បឹងកេត ជ្រើសរើសបានយុវជន៣៤នាក់ ដែលជាប់ពីការធ្វើតេស្តជាផ្លូវការ

មាស សុផាណារ៉ុង January 10, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត ពេលនេះជ្រើសរើសបានកីឡាករបាល់ទាត់ជំនាន់ក្រោយជាយុវជនថ្នាលកម្រិតអាជីពមកចូលរួមក្លឹបរបស់ខ្លួនជាផ្លូវការហើយ បន្ទាប់ពីការធ្វើតេស្ត២ថ្ងៃជាប់គ្នា កាលពីអំឡុងថ្ងៃទី០៥ – ០៦ ខែមករា ថ្មីៗនេះ។

យោងតាមសេចក្ដីប្រកាសរបស់ក្លឹបបានបញ្ជាក់ថា ក្លឹបបានជ្រើសរើសកីឡាករចំនួន៣៤រូប មកពីតាមបណ្ដារាជធានី​-ខេត្ត មួយចំនួន រួមមានពីរាជធានីភ្នំពេញ, កណ្ដាល, កំពង់ចាម, ត្បូងឃ្មុំ, បាត់ដំបង, ព្រះវិហារ, ស្វាយរៀង និងមកប្រទេសនូវេលហ្សឺឡង់ ផងដែរ។

សម្រាប់យុវជនទាំង៣៤រូបនេះ នឹងមិនមានការជម្រុះបន្ថែមទៀតឡើយ ពោលគឺនឹងក្លាយជាយុវជនពេញសិទ្ធរបស់ក្លឹបដែលមានមូលដ្ឋានដើមនៅខេត្តកំពង់ចាមមួយនេះតែម្ដង ខណៈជំហានបន្ទាប់ក្លឹបនឹងធ្វើការទាក់ទងដើម្បីត្រៀមប្រមូលផ្ដុំហ្វឹកហាត់។

ក្លឹបបឹងកេត ត្រូវបានដឹងថាមានយុវជនថ្នាលអាយុក្រោម១៩ឆ្នាំផងដែរ ដែលមកទល់ពេលនេះមានខ្លះត្រូវបានតម្លើងមកឈុតធំ ដូចជា អ៊ុយ វុធថា, ជា វេសល៊ី និង ឃុន សេងថៃ ជាដើម ជាមួយគ្នាក៏មានយុវជនថ្នាលអាយុក្រោម១៣ឆ្នាំផងដែរ ដែលជាយុវជនសាលាបាល់ទាត់ ( ហ្វឹកហាត់ដោយមានការបង់ថ្លៃ )៕

 

រូបភាព៖ Boeung Ket FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់