ស.ប.ក បង្កើតការប្រកួត ទិវាបាល់ទាត់យុវជនអាយុក្រោម១៣ឆ្នាំ មានក្រុមចំនួន២៣ចូលរួមប្រកួត

មាស សុផាណារ៉ុង January 10, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) នឹងបង្កើតការប្រកួត ទិវាបាល់ទាត់យុវជនអាយុក្រោម១៣ឆ្នាំ ( U-13 Football Festival 2018 ) ដោយមានក្រុមចំនួន២៣ចូលរួមប្រកួតក្នុងពានរង្វាន់នេះ។

តាមគម្រោងពានរង្វាន់នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែ មករា ខាងមុខនេះ ជាមួយនឹងសមាសភាពក្រុមចំនួន២៣ ស្មើនឹង២០ រាជធានីខេត្ត ភាគច្រើនតំណាងឲ្យមន្ទីរអប់រំខេត្ត រៀងៗខ្លួន ខណៈក្នុងនោះ ក្លឹបយុវជនអាយុក្រោម១៣ឆ្នាំ ភ្នំពេញក្រោន ក៏ដូចជាក្លឹបរបស់ លោក ប្រាក់ សុវណ្ណារ៉ា ក៏មានឈ្មោះក្នុងការប្រកួតពានរង្វាន់នេះផងដែរ។

ត្រូវបានដឹងទៀតផងដែរថា ទិវាបាល់ទាត់យុវជនអាយុក្រោម១៣ឆ្នាំ នឹងធ្វើឡើងលើទីលានសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។ សូមបញ្ជាក់ថា ការរៀបចំទិវាបាល់ទាត់នេះឡើងដើម្បីដើរតាមគោលដៅរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ដែលតែងតែលើកម្ពស់ឲ្យមានការប្រកួតពីថ្នាក់មូលដ្ឋានមក៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់